Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដើម្បីជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង !

ដោយ Pothe Thun
08/04/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដែលប្រើរយ:ពេល២ខែ គឺចាប់ផ្តើមដំណើរការតាំងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេនេះ បន្ទាប់មកក្រុមការងារនឹងធ្វើការជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះ ដែលមានទីតាំងនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង ស្រះនេះត្រូវជីកកាយយកល្បាប់ភក់ចេញពីបាតស្រះជម្រៅ ១ ម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ដែលមានទទឹង ១៧៥ ម៉ែត្រ និងបណ្តោយមាន ២៦៦ ម៉ែត្រ វាមានរាងជាចតុកោណកែង មានទំនប់ហុំព័ន្ធជុំវិញ មានផ្លូវបង្ហូរទឹក១ចេញទៅប៉ែកខាងលិចផងដែរ។

លោក ធឿន សាខុន មន្ត្រីបុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាមន្ត្រីគម្រោងជួសជុលរចនាសម្ព័ន្ធស្រះ បានឱ្យដឹង កាលពីថ្ងៃទី០៧ ខែមេសានេះថា បច្ចុប្បន្ន ក្រុមការងារទាំងនេះ កំពុងបានចាប់ផ្តើមធ្វើកិច្ចការស្រាវជ្រាវតាំងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហុតមកដល់ពេនេះ បាន១ខែជាងហើយ ក្នុងការស្រាវជ្រាវកំណាយនេះយើងសង្កេតឃើញមានរបាយអាចម៍ដីចាស់ៗ ដីខ្សាច់ ឥដ្ឋ និងក្រួសបាយក្រៀមជាដើម គឺជាគំហើញបានបញ្ជាក់ប្រាប់ថា នៅសម័យនោះ គេបានជីកយកអាចម៍ដីមកចាក់ទប់ធ្វើជាទំនប់ហើយ បន្ទាប់មកគេយកខ្សាច់មកដាក់ បានគេចាប់ផ្តើមដាក់ឥដ្ឋ និងក្រួសបាយក្រៀមថែម ដើម្បីទប់ទឹកបានជាប់ល្អប្រសើរ។ លោក បន្តថា យើងធ្វើកំណាយស្រាវជ្រាវជាមុនសិន ដើម្បីចង់ដឹងពីទំហំពិតនៃស្រះត្រពាំងសេះនេះ ថាតើវាមានទទឹងប៉ុន្មាន បណ្តោយប៉ុន្មាន ហើយរាងវាយ៉ាងដូចម្ត៉េច នៅពេលយើងដឹងពីទំហំពិតប្រាកដហើយទើបចាប់ផ្តើមជួសជុលមើលពីស្ថានភាពខូចខាតជាក់ស្តែងតែម្តង ។ ដូច្នេះក្រុមការងារត្រូវការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រជីកយកអាចម៍ដី និងស្តារស្រះត្រពាំងសេះ ក្រុមការងារយើងធ្វើយ៉ាងត្រូវខិតខំយកចិត្តទុកដាក់និងការងារនេះឲ្យបានច្បាស់លាស់ជាមុនសិនទើបសម្រេចធ្វើវាបានល្អ។

លោក ធឿន សាខុន បានបញ្ជាក់ទៀតថា ការអភិរក្សសំណង់បុរាណ យើងអត់អាចកំណត់បានដូចសំណង់សម័យទំនើបទេ គឺត្រូវការពេលវេលាដ៏យូរមួយ ដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះត្រពាំងសេះនេះ។ គឺយើងមិនអាចធ្វើលឿនពេកបានទេ ហើយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវបច្ចេកទេសបុរាណនោះទេ។ ជាមួយនោះ វិស្វកម្មបុរាណក៏ចាំបាច់គិតគូរអំពីការប្រើប្រាស់វត្ថុធាតុដើមផងដែរ។ ការជួសជុលពីកន្លែងមួយទៅកន្លែងមួយទៀត ត្រូវយកចិត្តទុកដាក់ធ្វើកំណាយបើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ ដើម្បីសិក្សាប្លង់ ថាត្រូវរៀបបែបណាឱ្យដូចទម្រង់ដើម ដោយសំខាន់ផ្តោតលើកិច្ចការអភិរក្សទាំងស្រុងមិនអាចកែប្រែវាបាននោះឡើយ ៕ អត្ថបទ និងរូបភាព: លោក ស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
Tags: ជួសជុលរចនាសម្ព័ន្ធស្រះត្រពាំងសេះអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រ១,ក្រ២នៅឃុំជីក្រែងចំនួន៦៣៨គ្រួសារ ទទួលបានអំណោយពីមន្ទីរកសិកម្មខេត្តសៀមរាប ក្នុងវិបត្តិជំងឺកូវីដ-១៩ 

ប្រជាពលរដ្ឋក្រ១,ក្រ២នៅឃុំជីក្រែងចំនួន៦៣៨គ្រួសារ ទទួលបានអំណោយពីមន្ទីរកសិកម្មខេត្តសៀមរាប ក្នុងវិបត្តិជំងឺកូវីដ-១៩ 

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មជនការងារស្រ្តីនៅមូលដ្ឋាន 

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មជនការងារស្រ្តីនៅមូលដ្ឋាន 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.