Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មជនការងារស្រ្តីនៅមូលដ្ឋាន 

ដោយ Pothe Thun
08/04/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មជនការងារស្រ្តីនៅមូលដ្ឋាន 
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់ បានធ្វើការទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជន (កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតី ធនធាន ដែលជាកត្តាសំខាន់ក្នុងការរួម ចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសផលប្រយោជន៍របស់ស្ត្រី និងកុមារ នៅតាមសហគមន៍។

ជាក់ស្តែង នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ លោក ជំទាវ ស៊ិន ណម អនុប្រធាន សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានថ្លែងនៅក្នុងពិធីប្រគល់អំណោយនៅសាលាខេត្តសៀមរាបថា អំណោយដែលចែកជូនដល់ស្ត្រីក្រីកសកម្មលើការងារនៅមូលដ្ឋានទាំងអស់នេះ សរុបចំនួន ២១០គ្រួសារ ក្នុងនោះមានក្រុង, ស្រុក ចំនួន ៧ គឺ÷ ក្រុងសៀមរាប, ស្រុកក្រឡាញ់, ស្រុកពួក, ស្រុកប្រាសាទបាគង, ស្រុកសូទ្រនិគម, ស្រុកជីក្រែង និងស្រុកអង្គរធំ។ អំណោយទទួលបានពីសាខាកាកបាទក្រហមកម្ពុជា ពីលោកជំទាវ-លោកស្រីភរិយាថ្នាក់ដឹកនាំ និងសប្បុរសជន តាមរយ:លោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ និងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១កន្លងមក រួមមាន ៖ ១- សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានអង្ករចំនួន ៤,៥០០គ.ក្រ, ទឹកសុទ្ធចំនួន ២០កេះ។ ២- លោកជំទាវ គៀន ស្រីនាង ទ្រីភាព មានអង្ករ ១តោន, ត្រីខ ៥០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ និងមីម៉ាម៉ាចំនួន ៥០កេស។ ៣- លោកជំទាវ សុខ ណារ៉ូ ពៅ ហេង មានថវិកាចំនួន ៣០០ដុល្លា(បន្ថែមទៅលើទឹកស៊ីអ៊ីវ ទឹកត្រីនិងត្រីខកំប៉ុង)។ ៤-លោកស្រី អេង សុខហ្គិច មានមីជាតិ ចំនួន ៣០០កេស។ ៥-លោកស្រី នៅ ច័ន្ទពិនី មានភួយចំនួន៥០ភួយ។

លោកជំទាវ បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺបានមកពីការរួបរួមសាមគ្គីបានធ្វើការទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជ សប្បុរសធម៌ (កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតីធនធាន ដែលជាកត្តាសំខាន់ក្នុងការរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ អំណោយដែលទទួលបានពីសប្បុរសជនទាំងអស់ គឺខាងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចំពោះថវិកាសរុប ចំនួន ៩,៥៦០,០០០រៀល ដែលបានចំណាយទៅលើការទិញគ្រឿងឧបភោគបន្ថែម និងថវិកាឧបត្ថម្ភដល់គ្រួសារទាំង២១០គ្រួសារផងដែរ ។ ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ- ១៩ និង ដើម្បីចូលរួមទប់ស្កាត់ជំងឺកាចសាហាវនេះ ទើបសាខាសមាគមនារី សម្រេចអញ្ជើញ លោកស្រីជាប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុង ស្រុក មកទទួលអំណោយដោយផ្ទាល់ និងធ្វើការចែកបន្តទៅដល់ស្ត្រីក្រីក្រ ដែលសកម្មលើការងារមូលដ្ឋាន ដោយក្នុង ១ស្រុកៗ មានចំនួន៣០គ្រួសារ, ហើយក្នុង ១គ្រួសារត្រូវទទួលបាន អង្ករចំនួន ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកស៊ីអីវ ១យួរ, ទឹកត្រី ១យួរ និងថវិកាចំនួន ២០,០០០រៀល៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោក ស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន

Tags: គ្រួសារស្ត្រីក្រីក្រសកម្មជនការងារស្រ្តីនៅមូលដ្ឋានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ ជាអ្នកពាក់ព័ន្ធនឹងហាងកាហ្វេលឹង្គ១០០០

ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ ជាអ្នកពាក់ព័ន្ធនឹងហាងកាហ្វេលឹង្គ១០០០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.