Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋក្រ១,ក្រ២នៅឃុំជីក្រែងចំនួន៦៣៨គ្រួសារ ទទួលបានអំណោយពីមន្ទីរកសិកម្មខេត្តសៀមរាប ក្នុងវិបត្តិជំងឺកូវីដ-១៩ 

ដោយ Pothe Thun
08/04/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រ១, ក្រ ២ និងបងប្អូន ចំណូលស្រុកវិលពីប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវី-១៩ មកពី ១៤ភូមិ ស្មើនឹង ៦៣៨គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ពិធីចែកអំណោយនោះ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ។

តាមសេចក្តីរាយការណ៍ របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តថា៖សម្ភារ: អំណោយផ្តល់ជូននាពេលនេះសាច់មាន់ទទួលបានពីក្រុមហ៊ុនស៊ីភី ពងមាន់ទទួលបានពីក្រុមហ៊ុនបេតាក្រូ និងសម្ភារ: អំណោយមួយចំនួនទៀត បានមកពីការចូលរួមជួយឧបត្ថម្ភរបស់ក្រុមការងារ និងមន្ត្រីក្រោមឱវាទមន្ទីរកសិកម្ម ។ សម្ភារ: និងស្បៀងអាហារទាំងនេះ រួមមាន ម៉ាស់ចំនួន ៧០០ប្រអប់, អាល់កុល ១៤០លីត្រ, សាច់មាន់ចំនួន ៦៤០ក្បាល ស្មើនឹង១,៦០០គ.ក្រ, ពងមាន់ចំនួន៦,៣៨០គ្រាប់, មីខ្លាឃ្មុំ ចំនួន ៦,៣៨០កញ្ចប់, ទឹកសុទ្ធ ៦៥០យួរ សម្រាប់ប្រជាពលរដ្ឋ។ សម្ភារ:មួយចំនួនទៀត សម្រាប់ឧបត្ថម្ភអាជ្ញាធរឃុំ រួមមាន: ម៉ាស់៥០ប្រអប់, មីម៉ាម៉ា ១៥កេស, ត្រីខកំប៉ុង១០យួរ, អាល់កុល ២០លីត្រ, ជូនដល់គណ:កម្មាធិការឃុំជីក្រែង។

ក្នុង១គ្រួសារៗ ទទួលបាន÷ មី១០កញ្ចប់, សាច់មាន់ ១ក្បាល, ពងមាន់ ១០គ្រាប់, ម៉ាស ១ប្រអប់, ទឹកសុទ្ឋ១យួរ ។ ក្នុងនាពេលនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានកោតសសើរដល់ក្រុមការងារ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានខិតខំកៀងគរប្រមូលផ្នែកឯកជន និងសប្បុរសជនមួយចំនួនឱ្យមកចូលរួមចំណែកក្នុងការជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបនូវស្ថានភាពខ្វះខាតជីវភាពក្នុងគ្រួសារ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទមន្ទីរកសិកម្មទាំងអស់ ជួយរំលែកការលំបាកជាមួយអាជ្ញាធរខេត្តក៏ដូចជារាជរដ្ឋាភិបាល ក្នុងស្ថានភាពលំបាកនេះ។ លោក នាក់ ណេរ៉ុន បានជំរាបបងប្អូនប្រជាពលរដ្ឋថា៖ ដោយសារការឆ្លងនៃជំងឺកូវី-១៩ ចូលក្នុងសហគមន៍នៃប្រទេសកម្ពុជាយើងនៅតែបន្តកើតមាន ហេតុនេះ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

ដូច្នេះបើពុំមានការចាំបាច់ទេ សូមបងប្អូនកុំធ្វើដំណើររហេតរហូត ត្រូវមានការយោគយល់ឣធ្យាស្រ័យ ព្រោះវាមានរយ:ពេលខ្លីដែរទេ គឺ ១៤ថ្ងៃ ប៉ុណ្ណោះ ក្នុងគោលបំណងទប់ស្កាត់មេរោគ Covid-19 ។ សូមរក្សាភាពស្ងៀមស្ងាត់ដោយកុំចេញក្រៅផ្ទះបើគ្មានភាពចាំបាច់ និងរស់នៅប្រកបដោយឣនាម័យខ្ពស់ និយាយជារួមទាំងអស់គ្នាត្រូវតែ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការបីការពារនិងបីកុំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី គឺ “៣ការពារ” ទី១ ដោយការពាក់ម៉ាស់, ទី២ លាងសំអាតដៃឱ្យបានញឹកញាប់, ទី៣ រក្សា គម្លាតសុវត្ថិភាពសង្គម រវាងបុគ្គលម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅ និង”៣កុំ” គឺកុំទី១ កុំចូលទៅទីកន្លែងបិទជិតខ្វះខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន, កុំទី២ កុំទៅទីដែលមានមនុស្សច្រើនកុះករ និងកុំទី៣ កុំប៉ះពាល់គ្នា ជួបជុំគ្នាច្រើនជាដើម ។

លោក អភិបាលរងខេត្តបាន សូមស្នើដល់បងប្អូនអ៊ុពូមីងចូលរួមទាំងអស់គ្នា បើមានបងប្អូនសាច់ញាតិធ្វើដំណើរមកពីក្នុងខេត្តគោលដៅកំពុងមានការឆ្លងមេរោគកូវីដ-១៩ ហើយចូលមកក្នុងមូលដ្ឋានរបស់យើង សូមកុំលាក់លៀម ផ្ទុយទៅវិញត្រូវប្រញ៉ាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីនាំគាត់ទៅពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីធានាថា សហគមន៍យើង ភូមិឃុំស្រុកខេត្តរបស់យើងមិនមានការនាំជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទៀតនោះទេ។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត, លោកប្រធានមន្ទីរ និងលោកអភិបាលស្រុក ព្រមទាំងសហការីបាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តជីក្រែង ចំនួន ៣៣អង្គ ព្រមទាំងបច្ច័យ ចំនួន១០ពាន់រៀល ក្នុងមួយអង្គ និងប្រគេនថវិកាចំនួន៦លានរៀល សម្រាប់វត្តទិញដីពង្រីកស្រះក្នុងវត្តផងដែរ៕

អត្ថបទនិងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន

Tags: មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាបអំណោយក្នុងវិបត្តិជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មជនការងារស្រ្តីនៅមូលដ្ឋាន 

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មជនការងារស្រ្តីនៅមូលដ្ឋាន 

នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.