Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

ដោយ Pothe Thun
08/04/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល ៣ខែដើមឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប មានចំនួនសរុប១៣នាក់ ថយចុះ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២០ នេះបើតាមរបាយការណ៍ សកម្មការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។

របាយការណ៍ក្នុងត្រីមាសទី១ដើមឆ្នាំនេះ បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ មានចំនួនសរុប ១១ករណី ថយចុះ ០៧ករណី និងរបួសធ្ងន់ស្រាលសរុបចំនួន ១៤នាក់ ថយចុះ ១៥នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ ភាគច្រើនបង្កដោយអ្នកបើកបរយានយន្តបើកលើសល្បឿនកំណត់ និងបើកបរមិនប្រកាន់ស្ដាំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហូ សម័យ អនុប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបង្ហាញថា ជាមធ្យម ប្រជាពលរដ្ឋខ្មែរ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ក្នុងមួយថ្ងៃ នេះជាបញ្ហា ដែលប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែខាងមុខនេះ លោក ហូ សម័យ បង្ហាញផងដែរថា ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នឹងបន្តរៀបចំចុះអប់រំផ្សព្វផ្សាយ ចងបដាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ក្នុងគោលបំណង ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាពនៅគ្រប់ពេលធ្វើដំណើរ មិនថាទៅទីជិត ឬឆ្ងាយឡើយ ការពារការប៉ះទង្គិចផ្នែកក្បាល និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។ ទន្ទឹមនោះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តន៍តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងជួយក្រើនរំលឹកបន្តដល់បងប្អូន ញាតិមិត្តរបស់ខ្លួនជាប្រចាំ ដើម្បីចូលរួមការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

អត្ថបទ៖ លោក សេង ផល្លី

Tags: គ្រោះថ្នាក់​ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មជនការងារស្រ្តីនៅមូលដ្ឋាន 

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មជនការងារស្រ្តីនៅមូលដ្ឋាន 

នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.