គ្រាប់មីននៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជន ខណៈរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាប្រែក្លាយជាប្រទសដែលគ្មានមីន នៅឆ្នាំ២០២៥
គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជន រារាំងការអភិវឌ្ឍន៍ និងរំខានដល់សន្តិភាព ព្រមទាំងជារបាំងដល់ការរីកចម្រើននៃសហគមន៍ និងការរស់ឡើងវិញនៃប្រជាជាតិ តែយ៉ាងណាក៏កម្ពុជា នៅតែប្ដេជ្ញាចិត្តប្រែក្លាយទៅជាប្រទសដែលគ្មានមីន នៅឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ក្នុងឱកាសប្រារព្ភទិវាអន្តរជាតិយល់ដឹងអំពីមីន នាក្រុងសៀមរាប ...