Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គ្រាប់មីននិងកាកសំណល់សង្គ្រាម ក្នុងផ្ទៃដីជិត៦៩ហិកតានៃស្រុកបន្ទាយស្រី ត្រូវបានបោសសម្អាតទាំងស្រុង

ដោយ Pothe Thun
17/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២០នេះ អាជ្ញាធរមីនកម្ពុជា បានប្រគល់ផ្ទៃដីសុវត្ថិភាពជិត៦៩ហិចតា ដែលបានបោសសម្អាតបានទាំងស្រុងនូវ គ្រាប់មីន និងកាកសំណល់សង្គ្រាម ស្ថិតក្នុងភូមិទួលគ្រួស និងភូមិត្រពាំងថ្ម នៃឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជូនដល់អាជ្ញាធរស្រុក ដើម្បីប្រើប្រាស់ឡើងវិញ។

តាមសេចក្តីរាយការណ៍របស់ អនុសេនីយ៍ឯក អ៊ួន ភារម្យ តំណាងបញ្ជាការការដ្ឋានបោសសម្អាតមីន និងកាកសំណល់សង្គ្រាម នៃតំបន់ផ្ទេរ-ប្រគល់នេះ មានរយៈពេល១០ខែ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ និងអនុវត្តន៍ដោយ កងកម្លាំងនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលហៅកាត់ថា NPMEC និងមានការគាំទ្រមូលនិធិដោយអង្គការ Peace Land Foundation។

បើតាមឯកឧត្តម Liu ZHIJIE អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បង្ហាញថា៖ អង្គការ Peace Land Foundation គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ នៃសាធារណរដ្ឋប្រជាមានិតចិន។ ពួកគេ ធ្វើការងារយ៉ាងសកម្មក្នុងការគៀងគរ រកមូលនិធិ ដើម្បីជួយគាំទ្រក្នុងវិស័យមីន ដូចដែលបានឃើញជាលទ្ធផលនៅស្រុកបន្ទាយស្រីនេះ។ កម្ពុជា-ចិន គឺជាអ្នកជិតខាង ជាដៃគូដ៏ល្អនិងស្មោះត្រង់ អាចថា ជាចំណងសម្ព័ន្ធមេត្រីភាពជាបងប្អូនបង្កើត រួមវាសនាតែមួយនៅក្នុងតំបន់។ ក្រៅពីវិស័យមីន ប្រទេសទាំងពីរ ក៏បានហត្ថលេខាលើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីក្នុងតំបន់ បានផ្តល់នូវលក្ខខណ្ឌអំណោយផលជាច្រើន សម្រាប់ជួយជំរុញកិច្ចសហប្រតិបត្តិការណ៍ជាមួយគ្នា ព្រមទាំងគ្រាដ៏លំបាកនៃស្ថានភាពជំងឺឆ្លងកូវីដ-១៩ ទំនាក់ទំនងរបស់មេដឹកនាំនៃប្រទេសទាំង២ បានឆ្លុះបង្ហាញកាន់តែច្បាស់ថែមទៀត អំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា លើកឡើងថា ៖ ផែនការយុទ្ធសាស្ត្រច្បាស់លាស់របស់កម្ពុជា គឺបញ្ចប់ការគម្រាមកំហែងដោយសារមីន ឲ្យអស់ត្រឹមឆ្នាំ២០២៥។ ជាង២០ឆ្នាំកន្លងមកនេះ ទូទាំងប្រទេសកម្ពុជា សម្រេចការរំដោះដីចំការមីនបានប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡា នៅសល់ប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡាទៀត ដែលពីត្រឹមពេលនេះ រហូតដល់ឆ្នាំ២០២៥។ នេះជាការបង្ហាញអំពីមហិច្ឆតាខ្ពស់របស់កម្ពុជា ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមចំពោះការសម្រេចមហិច្ឆតានេះ គឺការស្វែងរកថវិកាគាំទ្រក្នុងប្រត្តិបត្តិការនេះ។

ឯកឧត្តម គូសញ្ជាក់ថា យុទ្ធសាស្រ្តនៃការបោសសម្អាតមីន គឺដើម្បីគោលដៅអភិវឌ្ឍន៍។ ហានិភ័យនៃវត្តមានគ្រាប់មីន គឺធ្វើប្រជាពលរដ្ឋ បារម្ភខ្លាំង ភ័យខ្លាច ហើយមិនបានប្រើប្រាស់ឲ្យអស់លទ្ធភាព លើផ្ទៃដិដែលមាននោះទេ។

អភិបាលស្រុកបន្ទាយស្រី ( លោក ឃឹម ហ្វីណង់ ) ក៏បានបង្ហាញឲ្យដឹងដែរថា៖ មុននេះ ភូមិត្រពាំងថ្ម និងភូមិពើងឆ័ត្រ គឺជាមូលដ្ឋានលំបាកខ្លាំងជាងគេបំផុត។ ជាមួយនឹងការរំដោះផ្ទៃដីចេញពីគ្រាប់មីន អាជ្ញាធរស្រុកបានដោះស្រាយជាបណ្តើៗហើយ បញ្ហាទឹក បញ្ហាភ្លើងអគ្គីសនី និងកំពុងសម្លឹងមើលដៃគូអភិវឌ្ឃន៍ ដើម្បីធ្វើឲ្យដំណើរការលើវិស័យកសិកម្ម ថាតើត្រូវធ្វើអ្វី ដើម្បីតម្រូវតាមតំបន់ដែលមិនសូវសំបូរទឹកនេះ។ ហើយអ្វីដែលសំខាន់សម្រាប់ទៅថ្ងៃអនាគតដែរនោះ គឺវិស័យទេសចរណ៍។

អត្ថបទ និង រូបភាព៖ ងិន គឹមឡេង
កែអត្ថបទសម្រួល៖ សេង ផល្លី

Tags: គ្រាប់មីនសំណល់សង្គ្រាមស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ និងទិសដៅបន្តការងារបន្ត របស់គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ និងទិសដៅបន្តការងារបន្ត របស់គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ

អាជ្ញាធរខេត្តសៀមរាបចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិត

អាជ្ញាធរខេត្តសៀមរាបចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិត

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានចុះពិនិត្យការដ្ឋានសាងសង់អគារអគ្គនាយកដ្ឋានព័ត៌មាន

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានចុះពិនិត្យការដ្ឋានសាងសង់អគារអគ្គនាយកដ្ឋានព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.