Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាបចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិត

ដោយ Pothe Thun
18/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សន្តិសុខ និង សង្គម
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាបចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិតដោយសារមិនគោរពតាមគោលការណ៍របស់អាជ្ញាធរ ពាក់ព័ន្ធវិធានការការពារកូវីដ-១៩

 

នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានដឹកនាំក្រុមការងារចំរុះចុះត្រួតពិនិត្យ និងអនុវត្តវិធានសុវត្តិភាពទេសចរណ៏ខេត្តសៀមរាប ដោយក្នុងនោះក្រុមការងារ បានសម្រេចបិទទីតាំងកម្សាន្តចំនួន០២កន្លែងនៅតំបន់ផប់ស្រ្ទិត គឺទី១.ទីតាំងស្កាយបា ដឺ វ័ន បាយធី ( The One by T) និងទី២.ថេមថលក្លឹប (Temple Club) ជាបណ្តោះអាសន្ន ដោយសារតែម្ចាស់អាជីវកម្មខាងលើ មិនបានចូលរួមអនុវត្តនូវវិធានសុវត្តិភាពទេចរណ៍ក្នុងស្ថានភាពដំណាក់កាលកូវីដ-១៩ របស់រាជរដ្ឋាភិបាល
ក៏ដូចជាការណែនាំរបស់ក្រសួងទេសចរណ៏ ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ក្នុងក្រុងសៀមរាបមានមណ្ឌលកំសាន្តមនុស្សពេញវ័យចំនួន៥១កន្លែង ត្រូវបានផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រក្សាបាននូវភាពស្ងប់ស្ងាត់ ដែលជាការចូលរួមរបស់ប្រតិបត្តិករទេសចរណ៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាទប់ស្កាត់កូវីដ-១៩ ក្នុងនោះក្លិបកម្សាន្តទាំងអស់នៅក្នុងក្រុងសៀមរាប ត្រូវបានបិទអស់ហើយ គឺនៅតែពីរនេះចុងក្រោយគេ ។ ជាមួយគ្នានោះក្នុងខេត្តសៀមរាប គឺក្រុមការងារក៏បានធ្វើការបិទទាំងស្រុងនូវ ទីតាំង KTV ក្លិបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ ប៉ុន្តែសម្រាប់ភោជនីយដ្ឋាន គឺដំណើរការធម្មតាតែត្រូវគោរពតាមវិធានសុវត្ថិភាពទេចរណ៍។ ក្នុងនោះដែរលោកប្រធានមន្ទីរ ក៏បានអំពាវនាវអោយម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមគោរពតាមការណែនាំរបស់រដ្ឋាភិបាល និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរអោយបានល្អប្រសើរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ក្រសួងសុខាភិបាលបានប្រកាសឱ្យបិទ KTV ក្លឹបកំសាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវិដ១៩រីករាលដាលជាសកល បន្ទាប់ពីមានព្រឹត្តិការណ៍៣វិច្ឆិកា។ ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរខេត្ត ជាមួយម្ចាស់មណ្ឌលកំសាន្តមនុស្សពេញវ័យ អាជ្ញាធរខេត្តបានព្រមានថា ម្ចាស់ក្លឹបកំសាន្តណាមួយ ដែលមិនផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ននោះទេ នឹងត្រូវប្រឈមចំពោះការបញ្ឈប់អាជីវកម្មស្ថាពរ និងដកហូតអាជ្ញាបណ្ណអាជីវកម្មផងដែរ៕

អត្ថបទ និង រូបភាព៖ យូ វង្ស , ឃុត សៅ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: Pub Streetផប់ស្ទ្រិត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានចុះពិនិត្យការដ្ឋានសាងសង់អគារអគ្គនាយកដ្ឋានព័ត៌មាន

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានចុះពិនិត្យការដ្ឋានសាងសង់អគារអគ្គនាយកដ្ឋានព័ត៌មាន

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

រដ្ឋបាលខេត្តសៀមរាបបានទទួលអំណោយជាអង្ករចំនួន១តោន ពីក្រុមហ៊ុន Tan Chong Motor

រដ្ឋបាលខេត្តសៀមរាបបានទទួលអំណោយជាអង្ករចំនួន១តោន ពីក្រុមហ៊ុន Tan Chong Motor

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.