Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះចៅអធិការវត្តអារញ្ញសាគរ នាំយកគ្រឿងឧបភោគបរិភោគជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនមានពិការភាព ជាង១០០នាក់ ក្នុងសង្កាត់សៀមរាប

ដោយ Pothe Thun
28/04/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ព្រះតេជគុណព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ និងព្រះសង្ឃ ព្រមទាំងគណៈកម្មការវត្ត បាននាំយកគ្រឿងឧបភោគបរិភោគ ដូចជា ៖ អង្ករ , មី , ទឹកត្រី , ទឹកស៊ីអីវ , អំបិល , ស្ករស ។ល។ គិតជាថវិកាអស់ចំនួន៧.៥០០.០០០រៀល ក្នុងនោះថវិកាជាង២លានរៀល បានមកពីសប្បុរសជនជិតឆ្ងាយ និងជាង៥លានរៀល ជាថវិការបស់ព្រះចៅអធិការ គ្រូសូត្រឆ្វេងស្តាំ និងព្រះសង្ឃព្រមទាំងគណៈកម្មការវត្តអារញ្ញសាគរ សម្រាប់ទិញគ្រឿងហូបចុកទាំងនេះ យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនមានពិការភាព ចំនួន១០៥គ្រួសារ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ក្នុងនោះមកពីភូមិប្រឡាយ ចំនួន ០៥គ្រួសារ និង មកភូមិអារញ្ញ ចំនួន១០០គ្រួសារ ។

ព្រះតេជគុណព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ មានសង្ឃដីកាថា ៖ថ្មីៗនេះដោយមានការសំណូមពរពីប្រជាពលរដ្ឋក្នុងភូមិថាពួកគាត់មួយចំនួនជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយសារក្នុងដំណាក់កាលជួបនូវវិបត្តិជំងឺកូវីដ-១៩ គ្រួសារខ្លះគ្មានចំណូលព្រោះការងារត្រូវបានផ្អាក ការលក់ដូរនិងអាជីវកម្មតូចតាចរបស់ពួកគាត់ត្រូវបានផ្អាក មិនអាចចេញទៅប្រកបមុខរបរខាងក្រៅបានព្រោះភូមិសាស្ត្រនៃសង្កាត់នេះជាប់ជាតំបន់បិទខ្ទប់ ក្នុងចំណោមសង្កាត់ចំនួន៣ ក្នុងក្រុងសៀមរាប នៃការឆ្លងជំងឺកូវីដ-១៩ក្នុងពេលកន្លងមក ខ្លះគាត់ជាចាស់ជរាគ្មានទីពឹង ខ្លះមានពិការភាព ពិសេសតាមការចុះពិនិត្យជាក់ស្តែងទៅដល់លំនៅឋានរបស់ពួកគាត់ បានកំណត់យកអ្នកខ្វះខាតពិតប្រាកដតាមស្ថានភាពជាក់ស្តែង និងបានពិគ្រោះយោបល់ជាមួយចៅសង្កាត់ និងមេភូមិដើម្បីកៀងគររកសប្បុរសជនមកជួយដើម្បីទិញជាស្បៀងអាហារយកមកចែកជូនឱ្យទាន់សភាពការនៃការលំបាកនេះ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានសម្ដែងនូវការកោតសរសើរនិងថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណព្រះចៅអធិការ ព្រះសង្ឃ និងគណកម្មការវត្តអារញ្ញសារគរ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ទោះតិចក្តីច្រើនក្តី ដើម្បីយកមកចែករំលែកដល់គ្រួសារខ្វះខាតលើជីវភាពប្រចាំថ្ងៃក្នុងដំណាក់កាលវិបត្តិដោយសារជំងឺកូវីដ-១៩ ដែលនេះបង្ហាញឱ្យឃើញពីវប្បធម៌ចែករំលែក ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ដែលសកម្មភាពនេះ គឺជាគំរូល្អមួយសម្រាប់កូនចៅជំនាន់ក្រោយរៀនសូត្រតាម ។ ជាមួយគ្នានេះដែរ លោកចៅសង្កាត់ បានអំពាវនាវដល់ព្រះសង្ឃ ដូនជីតាជី និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាដោយប្រកាន់ ខ្ជាប់នូវសេចក្តីជូនដំណឹងនានារបស់ក្រសួងសុខាភិបាល និងសេចក្តីអំពាវនាវរបស់ក៍ដូចជា វិធានការរាជរដ្ឋាភិបាល៣ការពារនិង៣កុំ ក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩នេះ ការពារទប់ស្កាត់កុំឱ្យមេរោគដ៏សាហាវនេះបន្តឆ្លងចូលសហគមន៍បានជាបន្តទៀត ពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺបីការពារនិងបីកុំ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព ៖ យូ វង្ស
កែសម្រួល ៖ លីវ សាន្ត

Tags: ប្រជាពលរដ្ឋមានជីវភាពខ្វះខាតវត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរសម្នាក់នៅស្រុកវ៉ារិន ត្រូវរន្ទះបាញ់ស្លាប់កាលពីថ្ងៃម្សិលមិញ ខណៈកំពុងព្រោះស្រូវ

បុរសម្នាក់នៅស្រុកវ៉ារិន ត្រូវរន្ទះបាញ់ស្លាប់កាលពីថ្ងៃម្សិលមិញ ខណៈកំពុងព្រោះស្រូវ

ការព្រួយបារម្ភវាជាហេតុផល នៃការប្រឹងប្រែងទប់ស្កាត់កូវីដ-១៩ ក្នុងសហគមន៍សម្រាប់ខេត្តសៀមរាប !

ការព្រួយបារម្ភវាជាហេតុផល នៃការប្រឹងប្រែងទប់ស្កាត់កូវីដ-១៩ ក្នុងសហគមន៍សម្រាប់ខេត្តសៀមរាប !

អាជ្ញាធរជាតិអប្សរាបន្ដកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ដែលដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនៃរមណីដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបន្ដកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ដែលដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនៃរមណីដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.