ប្រជាពលរដ្ឋក្រីក្រប្រមាណ២០០គ្រួសារ នៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ទទួលបានអំណោយពីអាជ្ញាធរខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងផ្ដល់អំណោយជូនជនចាស់ជរាក្រីក្រតាមសហគមន៍ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោក បឹង ពេជ្រ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប ...