Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងព័ត៌មាន និងក្រុមហ៊ុន Poly Changda Overseas Engineering ចុះអនុស្សរណៈ ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

ដោយ Pothe Thun
01/10/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និងក្រុមហ៊ុនPoly Changda Overseas Engineering Co.Ltd. ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពហុបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានធ្វើពិធីចុះហត្ថលេខាតាមប្រពន្ធ័អនឡាញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នៅសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន និងពីស្នាក់ការក្រុមហ៊ុន នៅទីក្រុងប៉េកាំងប្រទេសចិន។ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាន តំណាង ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជាភាគីចុះហត្ថលេខាជាមួយ លោក ZHUO WENZE អគ្គនាយក ក្រុមហ៊ុន Poly International Holding។

លោក ម៉េវ ចឺឈុន អគ្គនាយករង ក្រុមហ៊ុន Poly Changda Engineering បានជម្រាបជូនពីប្រវត្តិក្រុមហ៊ុន បង្កើតឡើងក្នុងឆ្នាំ១៩៥២ ជាសហគ្រាសវិស្វកម្មខ្នាតធំ ជាប្រព័ន្ធតែមួយលើហិរញ្ញប្បទាន ឌីស្សាញ សាងសង់ វិទ្យាសាស្រ្ត ស្រាវជា្រវ និងប្រតិបត្តិការមូលធន ដោយវិនិយោគ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវរូងដី កំពង់ផែ ផ្លូវទឹក ផ្លូវរថភ្លើង សំណង់អគារ រចនាសម្ព័ន្ធក្រុង។ ជាបន្តបន្ទាប់មក រដ្ឋាភិបាលចិន តែងតែគាំទ្រ និងជម្រុញសហគ្រាសចិន ចូលរួមគ្រប់គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសកម្ពុជា។ យោងតាមអនុស្សារណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងសងខាង នឹងជម្រុញការអនុវត្តជាក់ស្តែងនូវគម្រោងដែលពាក់ព័ន្ធ ហើយទៅថ្ងៃអនាគតនឹងមានឱកាសកាន់តែច្រើន សហការកាន់ស៊ីជម្រៅជាមួយក្រសួងព័ត៌មាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាន៏ថា ការចុះហត្ថលេខាលើអនុ ស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកែលំអរ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាសម្រាប់ ក្រសួងព័ត៌មាន។ ក្នុងរយៈពេល ៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការ ជាច្រើនទាំងវិស័យការទូត នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ នៅឆ្នាំ២០០៦ ប្រទេសទាំងពីរ បានឯកភាពបង្កើនទំនាក់ទំនងទ្វេភាគី ភាពជាដៃគូគ្រប់ជ្រុងជ្រោយ លើសពីនេះទៅទៀតប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការសកម្មភាព ឆ្នាំ២០១៩-២០២៣ ស្តីពី “ការកសាងសហគមន៍ចិន-កម្ពុជា នៃអនាគតរួមគ្នា” ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បានក្លាយជាវិបត្តិកសកលក៏ដោយ ក៏ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ កំពុងដំណើរការល្អ ជាពិសេសនៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចគួរឱ្យភ្ញាក់ផ្អើល និងឥតគ្រោងទុកនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២០។ ហើយទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០២១ ដើម្បីចូលរួមពិធីប្រគល់ទទួលពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយរបស់ចិនដល់កម្ពុជា។ ទាំងនេះ បានបញ្ជាក់អំពីមិត្តភាព ដែកថែបរវាងកម្ពុជា និងចិន។ ទំនាក់ទំនងដ៏រឹងមាំនេះបាននាំ ឱ្យមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រគ្រប់បែបយ៉ាង និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងត្រូវការជាចាំបាច់៕

Tags: Poly Changda Overseas Engineeringក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប បញ្ជាក់ថាក្នុងគ្រាដែលមិនទាន់បានបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩នោះ វិធានការទប់ស្កាត់នៅតែបន្តអនុវត្ត

អភិបាលខេត្តសៀមរាប បញ្ជាក់ថាក្នុងគ្រាដែលមិនទាន់បានបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩នោះ វិធានការទប់ស្កាត់នៅតែបន្តអនុវត្ត

រដ្ឋមន្រី្តក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលមន្ត្រីរាជការ និងពិនិត្យមើលដំណើរការងារផ្សព្វផ្សាយ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

រដ្ឋមន្រី្តក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលមន្ត្រីរាជការ និងពិនិត្យមើលដំណើរការងារផ្សព្វផ្សាយ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ក្រសួងព័ត៌មានបង្កើតក្រុមការងារមនុស្សធម៌ ជួយសិស្សក្រីក្ររៀនភាសាចិននៅតាមូលដ្ឋានខេត្តក្រុងនានា ដើម្បីកែប្រែជីវភាពគ្រួសារ និងធ្វើឲ្យសិស្សមានអនាគតល្អ

ក្រសួងព័ត៌មានបង្កើតក្រុមការងារមនុស្សធម៌ ជួយសិស្សក្រីក្ររៀនភាសាចិននៅតាមូលដ្ឋានខេត្តក្រុងនានា ដើម្បីកែប្រែជីវភាពគ្រួសារ និងធ្វើឲ្យសិស្សមានអនាគតល្អ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.