មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឃុំត្រីញ័រ ក្នុងស្រុកពួក
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានចុះធ្វើការប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១០ មានភូមិចំបក់ស ភូមិគោកដូង ភូមិស្វាយ ភូមិតាហុក ភូមិធិបតី ភូមិជួយចក្រី ភូមិឈូក ភូមិត្រីញ័រ ភូមិធ្វាស និងភូមិត្រពាំងព្រីង ឃុំត្រីញ័រ ...