ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា
ឯកឧត្ដម គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុល នៅការដ្ឋាននោះបានឡើយ។ ការជួសជុលតួប្រាង្គកណ្តាលរួតទីបី នៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង ១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយ និងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។ ឯកឧត្ដម គឹម សុធិន បន្តថា ...