Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ប្រើប្រាស់រយៈពេលយ៉ាងតិច២០ឆ្នាំ ដើម្បជួសជុលប្រាសាទតាព្រហ្ម

ដោយ Pothe Thun
17/02/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ប្រើប្រាស់រយៈពេលយ៉ាងតិច២០ឆ្នាំ ដើម្បជួសជុលប្រាសាទតាព្រហ្ម
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យ៉ាងហោចណាស់ប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប ត្រូវការរយៈ២០ឆ្នាំ ដើម្បីធ្វើការជួសជុលសំណង់ប្រាសាទ និងប្រពន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រាសាទ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រាសាទនេះ បានប្រើប្រាស់រយៈពេលជួសជុល ១៥ឆ្នាំហើយ ក្រោមគម្រោងសហប្រតិបត្តិការឥណ្ឌាកម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដោយក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ហៅថា ASI។

តាមការឲ្យដឹងពី លោកបណ្ឌិត ឌីអេស ស៊ូដ មន្ត្រីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាសហប្រតិបត្តិការឥណ្ឌាកម្ពុជាដើម្បីអភិរក្សនិងជួសជុលប្រាសាទតាព្រហ្មនេះ បង្ហាញថា តាមរយៈការចុះស្រាវជ្រាវASI កាលពីឆ្នាំ២០០២ ប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោម និងរងការខូចខាត ដោយសារ គ្រោះធម្មជាតិ សង្គ្រាម និង ការបំផ្លាញពីជនខិលខូច ជីកគាស់រំលើងក្នុងពេលកន្លងមក។

លោកបណ្ឌិត បញ្ជាក់ថា ក្រុមស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI បានផ្តល់ប្រឹក្សាជំនាញ និងការគាំទ្រផ្នែកបច្ចេកទេសចំពោះគម្រោង នៅតាមបណ្តាប្រទេសជាច្រើន និងភាគច្រើននៅអាស៊ី។ ប៉ុន្តែ ASI បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ គម្រោងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម នៅខេត្តសៀមរាប ក្នុងប្រទេសកម្ពុជា។ សម្រាប់គម្រោងដំណាក់កាលទី១ ចាប់ផ្ដើមពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៥ រដ្ឋាភិបាលឥណ្ឌា បានផ្ដល់ថវិកាចំនួន ៤លាន៥សែនដុល្លារអាមេរិក ។ បន្ទាប់ពីគម្រោងទី១ ត្រូវបានបញ្ចប់ ក្រោមកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាលឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហការពីអាជ្ញាធរជាតិអប្សរា គាំទ្រពីអង្គការយូណេស្កូ និងវាយតម្លៃពីគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ រដ្ឋាភិបាលឥណ្ឌា បានសម្រេចផ្ដល់ថវិកាជិត ៥លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីចាប់ផ្ដើមដំណាក់កាលទី២ គឺចាប់ពីឆ្នាំ២០១៥ ដល់២០២៥ ដែលមាន ៤គម្រោង រួមមានការសិក្សាទៅលើដើមឈើដុះក្នុងប្រាសាទ និរន្តភាពរបស់ប្រាសាទ ការរៀបចំប្រពន្ឋ័បង្ហូរទឹក និងការបញ្ចៀសទឹកពីតំបន់ប្រាសាទ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI បានបង្កើតឡើងនៅឆ្នាំ១៨៦១ និងជាអង្គការរដ្ឋាភិបាលនាំមុខមួយនៅប្រទេសឥណ្ឌា។ អង្គការនេះមានភារៈស្រាវជ្រាវផ្នែកបុរាណវិទ្យានិងការពារបេតិកភ័ណ្ឌវប្បធម៌នៅក្នុងប្រទេសឥណ្ឌា។

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ សេង ផល្លី

Tags: ជួសជុលប្រាសាទបុរាណវិទ្យាឥណ្ឌាប្រាសាទតាព្រហ្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្លើងឆេះព្រៃសរុប១៨ហិកតា ក្នុងស្រុកបន្ទាយស្រី តែពុំបង្កឲ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ឡើយ

ភ្លើងឆេះព្រៃសរុប១៨ហិកតា ក្នុងស្រុកបន្ទាយស្រី តែពុំបង្កឲ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ឡើយ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរថ្ងៃបង្កើតកាកបាទក្រហមកម្ពុជា តាមរយៈការស្ម័គ្រចិត្តសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរថ្ងៃបង្កើតកាកបាទក្រហមកម្ពុជា តាមរយៈការស្ម័គ្រចិត្តសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍

ឡាវ ស្នើឱ្យប្រជាជនរបស់ខ្លួនប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ នៅរដូវប្រាំងខាងមុខ

ឡាវ ស្នើឱ្យប្រជាជនរបស់ខ្លួនប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ នៅរដូវប្រាំងខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.