Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរថ្ងៃបង្កើតកាកបាទក្រហមកម្ពុជា តាមរយៈការស្ម័គ្រចិត្តសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍

ដោយ Pothe Thun
18/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរថ្ងៃបង្កើតកាកបាទក្រហមកម្ពុជា តាមរយៈការស្ម័គ្រចិត្តសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ជាខួបលើកទី៦៥ នៃការបង្កើតកាកបាទក្រហមកម្ពុជា។ ជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តែងតែអបអរទិវាដ៏មានអត្ថន័យនេះ តាមរយៈការសម្អាតបរិស្ថាន នៅក្នុង ឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា ក្នុងក្រុងសៀមរាប។

ដើម្បីអបអរ និងរំលឹកទិវាជាប្រវត្តិសាស្ត្រ នៃថ្ងៃបង្កើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈកម្មាធិការ គណៈកិត្តិយសសាខា មន្ត្រីនិយោជិតសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ត្រីមន្ទីរបរិស្ថានខេត្ត គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនរូប ចូលរួមបោសសម្អាតសំរាម ស្លឹកឈើងាប់ ជម្រះស្មៅ ក្នុងឧទ្យាន ដែលមានផ្ទៃដីសរុប៤ហិកតា។

លោកជំទាំវ ទាង អេង ទៀ សីហា មានប្រសាសន៍ថា ថ្ងៃទី១៨ ខែកុម្ភៈ មិនត្រឹមតែជាថ្ងៃកំណើតកាកបាទក្រហមកម្ពុជាប៉ុណ្ណោះទេ សម្រាប់ខេត្តសៀមរាប ថ្ងៃដ៏មានអត្ថន័យនេះ ក៏ជាថ្ងៃបង្ហាញដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ បានយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ និង ផលប៉ះពាល់ មកលើភពផែនដី ដែលបណ្ដាលពីការបាត់បង់ធនធានធម្មជាតិ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ គូសបញ្ជាក់ថា ស្មារតីចូលរួមសម្អាតបរិស្ថានធម្មជាតិ នៅក្នុងឧទ្យានសហស្សវត្ស កាកបាទក្រហមកម្ពុជា នាពេលនេះ មិនត្រឹមតែរួមចំណែកថែរក្សាគម្របបៃតងនៃតំបន់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែយើងក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួម កាត់បន្ថយបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកកំពុងប្រឈមផងដែរ។

តាមការឲ្យដឹងពី លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ឧទ្យានសហស្សវត្សរ៍ ក្នុងក្រុងសៀមរាប ស្ថិតនៅតាមបណ្ដោយផ្លូវទៅប្រាសាទអង្គរវត្ត បង្កើតនៅឆ្នាំ ១៩៩៩ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពងខ្ពង់បំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងផ្តួចផ្ដើមបង្កើតដោយ ឯកឧត្តម ព្រឹទ្ធាចារ្យ ម៉ី សាមឺឌី អតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោកព្រឹទ្ធាចារ្យ ទួន ទេស មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើមី្បទុកជាប្រវត្តិសាស្ត្រ និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ។

គួររំលឹកថា ការធ្វើពលកម្មសម្អាតបរិស្ថាន ក្នុងឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា ដើម្បីអបអរ ថ្ងៃបង្កើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចាប់ផ្ដើមប្រារព្ធជាលើកដំបូងនៅឆ្នាំ២០១១។

អត្ថបទ និង រូបភាព៖ ទ្រា ពន្លឺ និង ម៉ី សុខារិទ្ធ
កែសម្រួល៖ សេង ផល្លី

Tags: កាកបាទក្រហមកម្ពុជាសំអាតបរិស្ថានឧទ្យានសហស្សវត្សរ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឡាវ ស្នើឱ្យប្រជាជនរបស់ខ្លួនប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ នៅរដូវប្រាំងខាងមុខ

ឡាវ ស្នើឱ្យប្រជាជនរបស់ខ្លួនប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ នៅរដូវប្រាំងខាងមុខ

ប្រធានអង្គការWHOថ្លែងថា«COVID-19អាចបង្កជាជំងឺស្រាលប៉ុណ្ណោះ»ទៅដល់អ្នកជំងឺ៨០%ដែលបានឆ្លង

ប្រធានអង្គការWHOថ្លែងថា«COVID-19អាចបង្កជាជំងឺស្រាលប៉ុណ្ណោះ»ទៅដល់អ្នកជំងឺ៨០%ដែលបានឆ្លង

ចិនអះអាងថា ចំនួនអ្នកឆ្លងវីរុសCOVID-19នៅតាមបណ្តាខេត្ត-តំបន់ក្រៅពីខេត្តហ៊ូប៉ី«ធ្លាក់ចុះ១៤ថ្ងៃជាប់ៗគ្នាមកហើយ»

ចិនអះអាងថា ចំនួនអ្នកឆ្លងវីរុសCOVID-19នៅតាមបណ្តាខេត្ត-តំបន់ក្រៅពីខេត្តហ៊ូប៉ី«ធ្លាក់ចុះ១៤ថ្ងៃជាប់ៗគ្នាមកហើយ»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.