អាជ្ញាធរខេត្តសៀមរាបបង្ហាញថា បទល្មើសទន្ទ្រានរំលោភដីព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាបជិត ២០០០ហិចតា ជាបទល្មើសពីមុន បទល្មើសថ្មីមិនទាន់មាននោះទេ
យោងតាមរបាយការណ៍ស្តីអំពីវឌ្ឍនភាពការងារនៃការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប នៃខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តសៀមរាបបានរៀបចំកសាងផែនទីបឋមមួយ ដោយផ្អែកលើអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដើម្បីក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវ ក្នុងនេះការកំណត់សំគាល់ផ្សេងៗ បានបង្ហាញថា ...