Friday, April 24, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាបបង្ហាញថា បទល្មើសទន្ទ្រានរំលោភដីព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាបជិត ២០០០ហិចតា ជាបទល្មើសពីមុន បទល្មើសថ្មីមិនទាន់មាននោះទេ

ដោយ Pothe Thun
07/12/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
744
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមរបាយការណ៍ស្តីអំពីវឌ្ឍនភាពការងារនៃការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប នៃខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តសៀមរាបបានរៀបចំកសាងផែនទីបឋមមួយ ដោយផ្អែកលើអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដើម្បីក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវ ក្នុងនេះការកំណត់សំគាល់ផ្សេងៗ បានបង្ហាញថា ចាប់ពីឆ្នាំ២០១៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសទន្រ្ទានដីព្រៃលិចទឹកក្នុងតំបន់៣ នៃបឹងទន្លេសាបក្នុងបណ្តាក្រុង-ស្រុកទាំង៦ បានចំនួន ២០៤ករណី ស្មើនឹងផ្ទៃដីប្រមាណ ១.៩៧០ហិចតា។ តែយ៉ាងណាក៏ដោយ របាយការណ៍នេះបានបញ្ជាក់ថា តំបន់៣ នៃខេត្តសៀមរាប អាចនឹងគ្រប់គ្រងបានទាន់ពេលវេលា ក៏ប៉ុន្តែការរំលោភបំពានដែលមានពីមុន គឺមិនអាចឲ្យជនល្មើសរួចខ្លួនបានឡើយ ក្នុងនោះយោងតាមការចុះពិនិត្យជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ ការទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបនៅខេត្តសៀមរាប ពុំទាន់បានរកឃើញមានករណីរំលោភថ្មីនៅឡើយនោះទេ ដោយសារតែនៅក្នុងតំបន់នោះ មានកម្រឹតជម្រៅទឹកនៅច្រើននៅឡើយ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំអន្តរក្រសួងបន្ទាន់មួយ ដើម្បីត្រូតពិនិត្យរបាយការណ៍ការកាប់ទន្ទ្រាន់ដីព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបនៅរដ្ឋបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ដោយកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងឯកឧត្តមរដ្ឋមន្រ្តីពាក់ព័ន្ធ ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធ និងមន្រ្តីជាន់ខ្ពស់សំខាន់ៗជាច្រើនរូបទៀត បានចូលរួមផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញថា វាជាឱកាសដ៏ល្អសម្រាប់ខេត្តសៀមរាប ដោយសារតែកម្រឹតទឹកនៅមានកម្រឹកកម្ពស់ខ្ពស់ និងមិនទាន់មានករណីទន្ទ្រានរំលោភថ្មីកើតឡើងនៅឡើយ ដូចនេះអ្វីដែលសំខាន់ គឺការបែងចែកកម្លាំងគ្រប់គ្រង និងទទួលខុសត្រូវឲ្យបានល្អ មុនទឹកស្រកចុះទៅ ដែលជារដូវបង្កើតការរំលោភបំពាននោះ។ ជាការរំលឺក បទល្មើស ២០៤ករណី ស្មើនឹងផ្ទៃដី ១.៩៧០ហិចតា ដែលបានរកឃើញចាប់តាំងពីឆ្នាំ២០១៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវតែលើកយកទៅដាក់ក្នុងកិច្ចប្រជុំ ធ្វើអង្កេតឡើងវិញ រកឲ្យឃើញ និងកំណត់ឲ្យបានច្បាស់លាស់អត្តសញ្ញាណនៃអ្នករំលោភកាន់កាប់ និងត្រូវរឹបអូសយកមកវិញ ព្រោះដីព្រៃលិចទឹកក្នុងតំបន់នោះ គឺជាសម្បត្តិរបស់រដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនោះដែរ ក្នុងការចង្អុលបង្ហាញឲ្យអនុវត្ត គឺហាមដាច់ខាត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចេញលិខិតស្នាមទិញលក់ដីរដ្ឋនៅក្នុងតំបន់៣ ឬក្នុងតំបន់ដែលបានកាត់ឆ្វៀលឲ្យប្រជាពលរដ្ឋអាស្រ័យផលកន្លងមក ព្រោះអ្នកអាស្រ័យផលលើតំបន់កាត់ឆ្វៀលក្នុងតំបន់៣ នៃបឹងទន្លេសាបនោះ ពុំមានសិទ្ធិលក់ដូរឡើយ ហើយក៏ត្រូវបានបញ្ចប់ការអនុញ្ញាតិឲ្យអាស្រ័យផលបន្តទៀតផងដែរ ក្រោយការប្រមូលផលឆ្នាំនេះ។ នៅក្នុងការណែនាំឲ្យអនុវត្ត ១០ចំណុចសំខាន់ៗ នៃកិច្ចប្រជុំនោះ ការណែនាំឲ្យអាជ្ញាធរខេត្តធ្វើរបាយការណ៍តាមដានប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្តីពីការគ្រប់គ្រងតំបន់៣នៃបឹងទន្លេសាប គឺជាការងារសំខាន់ចាំបាច់។ ចំណុចសំខាន់ចុងក្រោយនោះ គឺអំពាវ់នាវឲ្យជនខិលខូច និងជនឃុបឃិត ចេញសារភាពប្រគល់ដីជូនរដ្ឋវិញ ហើយដកខ្លួនឲ្យឆ្ងាយពីអំពើបំផ្លាញជាតិឲ្យបានឆាប់បំផុត៕

អត្ថបទ និង រូបភាព៖ លោក ងឹន គីមឡេង
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ដីព្រៃលិចទឹក​បឹង​ទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៏មហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២

កិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៏មហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបានជាង ៩០ភាគរយៈហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបានជាង ៩០ភាគរយៈហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាង ៤០០គ្រួសារ ក្នុងខេត្តសៀមរាប បានទទួលពូជបន្លែយកទៅដាំដុះបន្លែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាង ៤០០គ្រួសារ ក្នុងខេត្តសៀមរាប បានទទួលពូជបន្លែយកទៅដាំដុះបន្លែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.