Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៏មហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២

ដោយ Pothe Thun
07/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តសៀមរាប មានរៀបចំបើកកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសជំហានទី២ ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍មហោស្រព សិល្បៈអន្តរជាតិអង្គរ ក្នុងក្រុងសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១០-១១-១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ីយ៉ុន សុភារិទ្ឋ អគ្គនាយកបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធសំខាន់ៗ ទាំងផ្នែករដ្ឋ និងឯកជនទៀតផង។

ក្នុងនាមអាជ្ញាធរខេត្តលោកស្រី យូ សុភា បានសម្ដែងនូវការគាំទ្រ និងសហការពេញទំហឹង ចំពោះគម្រោងរៀបចំនូវព្រឹត្តិការណ៍ថ្មីនេះ នៅក្នុងទឹកដីនៃទីក្រុងវប្បធម៌ ប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលជាសារមួយយ៉ាងសំខាន់ ដើម្បីផ្សព្វផ្សាយប្រាប់ទៅពិភពលោកថា កម្ពុជា ជាពិសេសខេត្តសៀមរាប បានបើកឡើងវិញហើយ នឹងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកនូវមរតកវប្បធម៌ដ៍សម្បូរបែប ទាំងបុរាណទាំងសម័យ ដូចជាសិល្បះ វប្បធម៌ អរិយធម៌ សាសនា និងព្រមទាំងប្រាង្គប្រាសាទជាច្រើនដែលដូនតាខ្មែរបានកសាងមក សម្រាប់អ្នកទេសចរគ្រប់ជាតិសាសន៍មកទស្សនា និងដកស្រង់បទពិសោធនៅលើទឹកដីដ៍អច្ឆរិយៈមួយនេះ។

លោកស្រី យូ សុភា មានប្រសាសន៍ថា ពីមុនៗមកខេត្តសៀមរាប ធ្លាប់ទទួលរៀបចំព្រឹត្តិការណ៍កម្មវិធីធំៗទាំងជាតិ និងអន្តរជាតិជាច្រើនដង ដែលតែងតែទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយក្នុងនោះអាជ្ញាធរខេត្ត រួមនឹងមន្ទីរអង្គភាពពាក់ព័ន្ធ បានយកចិត្តទុកដាក់ដោយភាពទទួលខុសត្រូវខ្ពស់ នូវសន្តិសុខសុវត្ថិភាពសាធារណ: សណ្តាប់ធ្នាប់របៀបរៀបរយ ដើម្បីគាំពារភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនា ក៏ដូចជាទស្សនកិច្ចជាដើមប្រកបដោយភាពកក់ក្តៅ។ លោកស្រីក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ឋ ត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ប្រតិបត្តិតាមគន្លងប្រក្រតីភាពថ្មីសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ ក្នុងការប្រែក្លាយពីការគំរាមកំហែងពីជំងឺកូវីដ-១៩ ឲ្យទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាបយើង ធ្វើយ៉ាងណារក្សាបាននូវស្ថេរភាពអាជីវកម្មនានាឲ្យប្រសើរឡើង និងធានាបាននូវសុវត្ថិភាពចំពោះភ្ញៀវទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

បើតាមឯកឧត្តម ស៊ីយ៉ុន សុភារិទ្ឋ បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជជែកពិភាក្សា និងបែងចែកការងារទៅតាមតារាងដល់ដៃគូពាក់ព័ន្ឋ ដែលបានកំណត់ក្នុងពេលកន្លងមក ហើយអ្វីដែលគួរជាទីមោទនៈថែមទៀតនោះ គឺព្រឹត្តិការណ៍នេះទទួលបានការគាំទ្រពេញទំហឹងពីអាជ្ញាធរខេត្តសៀមរាប ដែលបានលើកទឹកចិត្ត និងជំរុញដល់អង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ និងដៃគូផ្នែកឯកជនបានចូលរួមជាបន្តបន្ទាប់។ ព្រឹត្តិការទាក់ទងទៅនឹងវប្បធម៌នេះ កម្ពុជាយើងមានច្រើនណាស់ តែសម្រាប់ព្រឹត្តិការណ៍អបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ជាលើកដំបូងហើយដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឡើង ដែលវាមានសារៈសំខាន់ណាស់ក្រៅពីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ព្រឹត្តិការណ៍នេះ ក៍បានរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ពិសេសកន្លងមកការរៀបចំព្រឹត្តិការណ៍តូចធំផ្សេងៗ នៅខេត្តសៀមរាប តែងតែទទួលបានការគាំទ្រជាបន្តបន្ទាប់ ហេតុនេះទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន កាហ្វេ សម្រេចជ្រើសរើសយកខេត្តសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។

ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ឋ បានបញ្ជាក់ទៀតថា ទោះស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជានៅមិនទាន់ទៅណាឆ្ងាយនៅឡើយ ក៏ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការសុវត្ថិភាពដោយឱ្យយើងទាំងអស់គ្នា ឲ្យរៀនរស់នៅតាមបែបគន្លងថ្មី ពោលគឺអ្នកចូលរួមក្នុងកម្មវិធីត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រីនិងវិធានការផ្សេងៗទៀត ដូចជាអ្នកចូលរួមត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងបើនរណាម្នាក់មានកំដៅខុសប្រក្រតី ឬមានសុខភាពមិនល្អគឺត្រូវនាំគាត់ទៅមន្ទីរសុខាភិបាលដើម្បីពិនិត្យ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីអបអរសាទរក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២ នៅខេត្តសៀមរាបនេះ មានកម្មវិធីជាច្រើន ដូចជា៖ មានពិធីសូត្រមន្តសម្ភោធនៅប្រាសាទចៅសាយទេវតា ,កម្មវិធីបង្ហោះខ្លែងឯកនៅមុខប្រាសាទអង្គរវត្ត ,ការតាំងពិព័រណ៍សិល្បៈទស្សនីយភាពនៅ FCC ,ការគូរគំនូរផ្ទាល់តាមដងផ្លូវនៅមាត់ស្ទឹង ,ការធ្វើបទបង្ហាញនៅសាលសន្និសីទនៅវត្តដំណាក់ ,សិប្បកម្មតម្បាញសូត្រនៅសារមន្ទីរវាយនភណ្ឌអាស៊ី , ការប្រកួតប្រជែងរបស់សហគមន៍ នឹងពិព័រណ៍ម្ហូបអាហារ ,ទិវាបេតិកភណ្ឌវប្បធម៌អរូបី ជាមួយអង្គការយូណេស្កូនៅប្រាសាទចៅសាយទេវតា ,ការបើកមជ្ឈមណ្ឌលសិល្បៈទស្សនីយភាពនៅ FCC ,ការបើកមជ្ឈមណ្ឌល writers-Readers នៅកន្លែងផ្សេងៗ នៅលើផ្លូវលេខ២៦ និង FCC MOCFAផងដែរ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ទីក្រុងវប្បធម៌អាស៊ានព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបានជាង ៩០ភាគរយៈហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបានជាង ៩០ភាគរយៈហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាង ៤០០គ្រួសារ ក្នុងខេត្តសៀមរាប បានទទួលពូជបន្លែយកទៅដាំដុះបន្លែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាង ៤០០គ្រួសារ ក្នុងខេត្តសៀមរាប បានទទួលពូជបន្លែយកទៅដាំដុះបន្លែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាង ៤០០គ្រួសារ ក្នុងខេត្តសៀមរាប បានទទួលពូជបន្លែយកទៅដាំដុះបន្លែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

អាជ្ញាធរខេត្តសៀមរាប ជួបប្រជុំនិងចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាជាមួយភាគីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.