ត្រីមេពូជនៅតំបន់អភិរក្សបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានងាប់ជាបណ្តើរៗ ដោយសារទឹករីងរាក់ !
បឹងពារាំងដែលជាតំបន់អភិរក្សត្រីមេពូជចម្រុះក្នុងសង្កាត់ជ្រាវជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាបត្រូវបានស្រកផុតនៅរដូវប្រាំង។ បឹងពារាំងនេះតែងតែរីងស្ងួតបន្តិចម្តងៗជារៀងរាល់ឆ្នាំធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំងបានងាប់ជាបណ្តើរៗ ដោយសារតែទឹកក្នុងបឹងរីងស្ងួតលឿន ។ ករណីនេះ ខាងសហគមន៍ និងជលផលបញ្ជាក់ថា ដើម្បីជួយសង្គ្រោះបឋម មានតែវិធីបូមទឹកពីស្រះដែលទើបជីកបញ្ចូលទៅក្នុងបឹងឱ្យបានឆាប់ ដើម្បីសង្គ្រោះមេពូជត្រីដែលនៅសេសសល់។ ក្នុងករណីជួយមិនបានទៀត នឹងសុំគោលការណ៍ពីសាលាក្រុង ប្រើរថយន្តដឹកទឹកយកទៅបាញ់បញ្ចូលថែមទៀតប៉ុណ្ណោះ។ ប្រធានសហគមន៍បឹងពារាំង លោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ ...