នៅក្នុងឆ្នាំ២០១៩ ចំនួនសត្វស្លាបនៅក្នុងតំបន់អភិរក្សបឹងពារាំង ខេត្តសៀមរាបមានការកើនឡើង
បឹងពារាំងជាតំបន់អភិរក្ស ជីវៈចម្រុះយ៉ាងសម្បូរបែបមួយ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលនៅជាប់នឹងបឹងទន្លេសាប ភាគខាងត្បូងទីរួមខេត្តសៀមរាប និងមានចម្ងាយប្រហែល១២គីឡូម៉ែត្រ។ នៅលើផ្ទៃដីជាង៣ពាន់ហិកតា មានសត្វស្លាបប្រហែលជាង១២០ប្រភេទ។ សម្រាប់ឆ្នាំ២០១៩កន្លងទៅ អ្នកអភិរក្សក្នុងតំបន់នេះ សង្កេតឃើញថា ចំនួនសត្វមានការកើនឡើង។ បើតាមលោក សុខ សំណាង ប្រធានផ្នែកទេសចរណ៍ នៃសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង បានឲ្យដឹងថា បឹងពារាំងមានទំហំ ...