Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

នៅក្នុងឆ្នាំ២០១៩ ចំនួនសត្វស្លាបនៅក្នុងតំបន់អភិរក្សបឹងពារាំង ខេត្តសៀមរាបមានការកើនឡើង

ដោយ Pothe Thun
24/01/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
នៅក្នុងឆ្នាំ២០១៩ ចំនួនសត្វស្លាបនៅក្នុងតំបន់អភិរក្សបឹងពារាំង ខេត្តសៀមរាបមានការកើនឡើង
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បឹងពារាំងជាតំបន់អភិរក្ស ជីវៈចម្រុះយ៉ាងសម្បូរបែបមួយ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលនៅជាប់នឹងបឹងទន្លេសាប ភាគខាងត្បូងទីរួមខេត្តសៀមរាប និងមានចម្ងាយប្រហែល១២គីឡូម៉ែត្រ។ នៅលើផ្ទៃដីជាង៣ពាន់ហិកតា មានសត្វស្លាបប្រហែលជាង១២០ប្រភេទ។ សម្រាប់ឆ្នាំ២០១៩កន្លងទៅ អ្នកអភិរក្សក្នុងតំបន់នេះ សង្កេតឃើញថា ចំនួនសត្វមានការកើនឡើង។

បើតាមលោក សុខ សំណាង ប្រធានផ្នែកទេសចរណ៍ នៃសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង បានឲ្យដឹងថា បឹងពារាំងមានទំហំ ២៧០ហិកតា លើផ្ទៃដីសរុបជាង៣ពាន់ហិកតា។ នៅរដូវទឹកសម្រក ចាប់ខែមករា ដល់ ខែឧសភា ជាពេលវេលា ដែលសត្វជាច្រើនប្រភេទ ប្រមូលផ្ដុំគ្នារកចំណីក្នុងតំបន់នេះ និងជាឱកាសល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការថតរូប និងទស្សនាសត្វទាំងអស់នោះ។ នៅរដូវវស្សា ទឹកទន្លេមានកម្ពស់ ពិបាករកចំណី ពួកវាបានបំលាស់ទីតាមទម្លាប់ ទៅតំបន់ផ្សេង ដែលនាំឲ្យគេឃើញចំនួនសត្វមានការថយចុះ។

ប្រធានផ្នែកទេសចរណ៍ បានឲ្យដឹងបន្ថែមថា សមាជិករបស់ សមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង នាពេលកន្លងមកមានជាង១០០នាក់ ប៉ុន្តែដោយសារជីវភាពខ្វះខាត និងពុំមានថវិកាឧបត្ថម្ភគ្រប់គ្រាន់ ក៏បានចាកចេញ បច្ចុប្បន្ននៅសល់ត្រឹមតែ ៨០នាក់ប៉ុណ្ណោះដែលពឹងផ្អែកលើ ចំណូលពីការនាំភ្ញៀវ ជិះទូកទស្សនាក្នុងតំបន់នេះ។ ពួក មានតួនាទី រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន នៅពេលមានបទល្មើសចាប់សត្វក្នុងតំបន់នេះ ក្នុងមួយថ្ងៃពួកគេបែងចែកវេនយាមជា បីពេល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សឿម សម្បូរ ប្រធានផ្នែកអភិរក្ស នៃសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង បានបញ្ជាក់ថា តំបន់បឹងពារាំងនេះ ជាតំបន់រណប សម្រាប់ជាជម្រកសត្វពងកូន ដែលអំណោយផលទៅដោយព្រៃលិចទឹក។ ក្នុងឆ្នាំ២០១៩ លោកស្រាវជ្រាវថាមានសត្វស្លាបជាង១២០ប្រភេទ មានវត្តមាននៅក្នុងតំបន់ ដូចជា៖ រនាល-ស ត្រដកតូច ទុងប្រផេះ ទាព្រៃ ត្រយ៉ងខ្លួន-ស ក្អែកទឹកតូច ក្រសា ត្រសេះ ជាដើម ក្រៅពីនោះ ក៏មានត្រី ល្មូន ព្រមទាំងសត្វទ្វេរបាត និងចតុបាតជាច្រើនទៀត។

លោក លឹម ឌីណា ចៅសង្កាត់រង នៃសង្កាត់សៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ទាំងអស់ ចូលរួមថែរក្សាបរិស្ថាន និងប្រព័ន្ធជីវចម្រុះនៅតំបន់នេះទាំងអស់គ្នា ដើម្បីជាសក្ដានុពលទេសចរណ៍របស់ខេត្តយើងទាំងអស់គ្នា។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: តំបន់​អភិរក្សបឹងពារាំងសត្វស្លាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ ចុះបិទសំណង់ សង់រំលោភលើផ្លូវ និងប្រឡាយសាធារណៈ កណ្ដាលក្រុងសៀមរាប

អាជ្ញាធរ ចុះបិទសំណង់ សង់រំលោភលើផ្លូវ និងប្រឡាយសាធារណៈ កណ្ដាលក្រុងសៀមរាប

ក្រុមបរិស្ថាននៅថៃនាំគ្នាហែរក្បួនទៅវិមានរដ្ឋាភិបាល ដាក់ញាត្តិ ដើម្បីទាមទារ ដោះ ស្រាយ ករណី ខ្យល់កខ្វក់

ក្រុមបរិស្ថាននៅថៃនាំគ្នាហែរក្បួនទៅវិមានរដ្ឋាភិបាល ដាក់ញាត្តិ ដើម្បីទាមទារ ដោះ ស្រាយ ករណី ខ្យល់កខ្វក់

ប្រធានាធិបតីអាមេរិកជឿជាក់លើប្រធានាធិបតីចិន ថាអាចដោះស្រាយជាមួយវីរុសរលាកសួតប្រភេទថ្មីបាន

ប្រធានាធិបតីអាមេរិកជឿជាក់លើប្រធានាធិបតីចិន ថាអាចដោះស្រាយជាមួយវីរុសរលាកសួតប្រភេទថ្មីបាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.