យ៉ាងហោចណាស់ប្រជាពលរដ្ឋជាង ៣០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃតាមច្រកមួយចំនួននៃប្រទេសកម្ពុជា
បើតាមក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ គិតត្រឹមម៉ោង៦ល្ងាច មានប្រជាពលរដ្ឋចំណាក់ស្រុកដែលវិលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ, ច្រកព្រំ ខេត្តប៉ៃលិន និងច្រកដូង ស្រុកកំរៀង ...