Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំជីក្រែង ចុះផ្សព្វផ្សាយអំពីវិធានការការពារ ការឆ្លងមេរោគកូវីដ១៩ដល់ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ

ដោយ Pothe Thun
10/04/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំជីក្រែង ស្រុកជីក្រែង រួមនឹងសហការី បានចុះផ្សព្វផ្សាយអំពីវិធានការការពារ ការឆ្លងមេរោគកូវិដ-១៩ ដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ និងបានផ្តល់ជាម៉ាស់ អាកុល ឧបករណ៍វាស់កម្តៅ និងសាប៊ូ ដើម្បីឱ្យពួកគាត់យកទៅធ្វើអនាម័យឱ្យបានជាប្រចាំ រួមជាមួយការបាញ់ថ្នាំសម្លាប់មេរោគផងដែរ។

លោក ទា គឹមសុទ្ធ បានមានប្រសាសន៍ថា ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ បងប្អូនដែលត្រឡប់មកពីប្រទេសថៃត្រូវនៅដាច់ដោយឡែកពីគ្រួសារចំនួន១៤ថ្ងៃ និងត្រូវអនុវត្តតាមវិធានការការពារឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការលាងដៃឱ្យបានស្អាតជានិច្ច ហើយបើមានរោគសញ្ញាសង្ស័យដូចជា ក្តៅខ្លួន ក្អក ហៀសំបោ ថប់ដង្ហើម ត្រូវទៅជួបគ្រូពេទ្យនៅមូលដ្ឋាន។

លោក ទា គឹមសុទ្ធ មានប្រសាសន៍បន្ថែមថា យើងមិនត្រូវធ្វេសប្រហែស និងការមើលស្រាលលើឥទ្ធិលពលរីករាលដាលនៃវីរុសកូវីដ-១៩នេះឡើយ ព្រោះការធ្វេប្រហែស បាននាំឱ្យពិភពលោកធ្លាក់ចូលក្នុងគ្រោះថ្នាក់ដែលមិនអាចគ្រប់គ្រងបាន ក្នុងនោះបណ្តាប្រទេសមួយចំនួននៅអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក បានទទួលរងដោយសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ក្រោមការសម្លាប់មនុស្សយ៉ាងរង្គាលគួរឱ្យរន្ធត់ ដែលស្ថានភាពនោះ វាជាមេរៀនដ៏ជាក់ស្តែង ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងព្យាយាមពុះពារបញ្ជៀសស្ថានភាពដ៏អាក្រក់ទាំងនោះ មិនឱ្យកើតមាននៅកម្ពុជានោះឡើយ ហើយលោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មន្រ្តីរាជការ រួមគ្នាអនុវត្តវិធានការនានាឱ្យមានប្រសិទ្ធភាពដែលដាក់ចេញដោយក្រសួងសុខាភិបាល។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ មានបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ចូលមកក្នុងឃុំជីក្រែង ចំនួន៦៧នាក់ ក្នុងនោះអ្នកដែលបានឆ្លងផុត១៤ថ្ងៃមានចំនួន៥៣នាក់ និង ចំនួន១៤នាក់ទៀត កំពុងស្ថិតដាក់នៅដោយឡែក ៕

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ត្រឡប់មកពីប្រទេសថៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ទទួលអង្ករសុខភាព ១ពាន់គីឡូក្រាម របស់ក្រុមហ៊ុន អលជេនើរេសិន

រដ្ឋបាលខេត្តសៀមរាប ទទួលអង្ករសុខភាព ១ពាន់គីឡូក្រាម របស់ក្រុមហ៊ុន អលជេនើរេសិន

សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីជិត៣០០នាក់ក្នុងពេលតែមួយថ្ងៃ

សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីជិត៣០០នាក់ក្នុងពេលតែមួយថ្ងៃ

រដ្ឋញូយ៉ករងគ្រោះខ្លាំងបំផុតដោយសារ COVID-19 ខណៈមានអ្នកជំងឺ៧៩៩នាក់ទៀតទើបតែស្លាប់

រដ្ឋញូយ៉ករងគ្រោះខ្លាំងបំផុតដោយសារ COVID-19 ខណៈមានអ្នកជំងឺ៧៩៩នាក់ទៀតទើបតែស្លាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.