ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកអង្គរជុំ ណែនាំដល់អាជ្ញាធរស្រុក និង ឃុំក្នុងស្រុកអង្គរជុំ ត្រូវរៀបចំការទទួលទានអំបុកការពារជាតិ៩វិច្ឆិកា និង បង្កលក្ខណៈសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ
ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកអង្គរជុំ អាជ្ញាធរស្រុក និង មេឃុំទាំងអស់ក្នុងស្រុកអង្គរជុំ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ ឯកឧត្ដម តែ កុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកអង្គរជុំ បានមានប្រសាសន៍ថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅមជ្ឈមណ្ឌលសន្និបាត ...