ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការអភិវឌ្ឍន៍សហគមន៍សំណង់ លំនៅឋានបណ្តោះអាសន្ន និងការកសាងភាពជាដៃគូចម្រុះ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្រុងសៀមរាបត្រូវការប្រើពេលប្រមាណពី៥ ទៅ១០ឆ្នាំទៀត ដើម្បីក្លាយជាក្រុងវៃឆ្លាត ដូចបណ្តាទីក្រុងវៃឆ្លាតនៃបណ្ដាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ លោក លី សំរិទ្ធ បានរំលឹកថា ...