រៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមានចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ
សម្រាប់តែរាជធានីភ្នំពេញ នៅរៀងរាល់ ៥នាទី មានប្រជាពលរដ្ឋត្រូវការឈាម ដើម្បីសង្គ្រោះចន្លោះ ៣០០ទៅទៅ៤០០ប្លោក រីឯតម្រូវការទូទាំងប្រទេស កម្ពុជាត្រូវការឈាមប្រមាណ ១៤ម៉ឺនប្លោកក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" នារសៀលថ្ងៃទី០៣ ...