ប្រធាននាយកដ្ឋានផលិតកម្មសត្វ អះអាងថានៅក្នុងឆ្នាំ២០១៨កន្លងមកនេះអត្រាចិញ្ចឹមសត្វដើម្បីពាណិជ្ជកម្មមានការកើនឡើង ប៉ុន្តែការគ្រប់គ្រងនិងត្រួតពិនិត្យចំណីសត្វ គឺជារឿងសំខាន់
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការគ្រប់គ្រងចំណីសត្វនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ លោក សុខ ស៊ាងលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ អត្រាចិញ្ចឹមសត្វ ដើម្បីពាណិជ្ជកម្មមានកើនឡើងលើសផែនការ បើធៀបទៅនឹងឆ្នាំ២០១៧ ខណៈឯការចិញ្ចឹមសត្វ ដើម្បីយកម្លាំងសម្រាប់អូសទាញមានការថយចុះ ដូច្នេះនៅពេលដែលការចិញ្ចឹមសត្វដើម្បីយកសាច់សម្រាប់បរិភោគមានការកើនឡើងនោះ ការគ្រប់គ្រង និងត្រួតពិនិត្យចំណីសត្វ ...