អាជីវករក្នុងក្រុងសៀមរាប លើកឡើងថាតម្លៃទំនិញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៤នេះ មួយចំនួនមានការឡើងថ្លៃ និងមួយចំនួនទៀតទាបជាងឆ្នាំមុន
តាមទំនៀមទម្លាប់ កូនចៅជាប់សែស្រឡាយចិន ឬវៀតណាម នៅប្រទេសកម្ពុជា តែងប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ជារៀងរាល់ឆ្នាំនៅតាមលំនៅឋាន កន្លែងប្រកបមុខរបរ និងតូច ធំទៅតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន។ ជាក់ស្ដែងក្នុងក្រុងសៀមរាប ប្រជាពលរដ្ឋជាច្រើន បានសម្រុកទៅទិញម្ហូបអាហារ នំ ចំណី គ្រឿងរណ្ដាប់ផ្សេងៗ ដើម្បីសែនដល់ជីដូនជីតា ញាតិ មិត្ត ក៏ដូចជាជួបជុំទទួលទានអាហារក្នុងក្រុមគ្រួសារ ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិន ...