Tag: បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

​ប្រាសាទទន្លេស្ងួត ជា​មន្ទីរពេទ្យ​មួយ ក្នុងចំណោម​មន្ទីរពេទ្យ​ទាំង​១០២ របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​គ្រោង​នឹង​ប្រើពេល​ជួសជុល​ឡើងវិញ ក្នុង​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​តាម​ការបញ្ជាក់​របស់​លោក ជា សា​រិ​ទ្ធិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ដែលជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​នេះ​បានឱ្យដឹងថា ប្រាសាទទន្លេស្ងួត​រង​នូវ​ការខូចខាត​ខ្លាំង​ដោយ​កត្តា​ពីរ​សំខាន់ គឺ​ទឹកភ្លៀង ព្រោះ​ប្រាសាទ​គ្មាន​ដំបូល​នាំឱ្យ​ទឹក​ហូរ​ចូលដល់​ក្នុង​គ្រឹះ ធ្វើឱ្យ​គ្រឹះ​ប្រាសាទ​ចុះខ្សោយ​ខ្លាំង និង​ស្រុត​។ ទី​ពីរ គឺ​ដើមឈើ​ដែលជា​បង្អែក​ដល់​ប្រាសាទ​ផង ហើយក៏​ជា​អ្នក​បំផ្លាញ​ប្រាសាទ​ផង ...

ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

​បដិមា​ធំ​មួយ​ដែល​លម្អ​ដោយ​សំពត់​រំយោល​ទម្លាក់​មក​ខាងមុខ​មាន​ប្រវែង​បណ្តោយ​១១៤​សង់ទីម៉ែត្រ ទំហំ​ស្មា​៥៤​សង់ទីម៉ែត្រ និង​ចង្កេះ​ទំហំ​៤៤​សង់ទីម៉ែត្រ ត្រូវបាន​ប្រទះឃើញ​នៅ​ជ្រុង​ឦសាន​នៃ​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ដោយសារ​ប្រជាជន​ដែល​រស់នៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង បាន​ជីក​យក​ដី​ទៅ​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ​។​ ​លោក ថៃ មិច ជា​អ្នក​ប្រទះឃើញ​បដិមា បានឱ្យដឹងថា កន្លងមក​លោក​តែង​ជីក​យក​ដី​នៅ​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​ក្នុង​ក​សិន្ធុ​ក្បែរ​ប្រាសាទ​ព្រះ​គោ​ដើម្បី​បំពេញ​កន្លែង​ទឹក​ដក់​ក្រោយ​ផ្ទះ​របស់គាត់ ដែល​ពីដំបូង​ឡើយ​លោក​មិន​នឹកស្មានថា​ជា​បដិមា​នោះទេ តែ​មើល​តាម​សណ្ឋាន​ថ្ម ...

Recommended

សូម Like និង Follow ពួកយើង