អាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីត្រូវបានផ្អាកទាំងស្រុងជាបណ្តោះអាសន្ន
ក្រោយពីបានពិនិត្យវាយតម្លៃឃើញថា ភាគច្រើនលើសលុបនៃអាជីវកម្មបូមខ្សាច់នៅទូទាំងស្រុកបន្ទាយស្រី មិនបានអនុលោមទៅតាមច្បាប់កំណត់ រដ្ឋបាលស្រុកបន្ទាយស្រី ដោយមានការឯកភាពពីមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បានសម្រេចផ្អាកការដ្ឋានបូមខ្សាច់និងបកខ្សាច់យ៉ាងហោចណាស់១៦កន្លែង ដែលមានទីតាំងនៅក្នុងស្រុកបន្ទាយស្រី ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានប្រាប់ យើងតាមទូរស័ព្ទដៃនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះថាចំណាត់ការនេះ គឺជាវិធានការចាំបាច់ដើម្បីការពារប្រយោជន៍រួម ធ្វើអោយមានរបៀបរៀបរយឡើងវិញនៃសណ្តាប់ធ្នាប់សាធារណៈ និងធានាមិនអោយមានផលប៉ះពាល់ដល់សហគមន៍ ...