Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីត្រូវបានផ្អាកទាំងស្រុងជាបណ្តោះអាសន្ន

ដោយ Pothe Thun
14/01/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីត្រូវបានផ្អាកទាំងស្រុងជាបណ្តោះអាសន្ន
366
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយពីបានពិនិត្យវាយតម្លៃឃើញថា ភាគច្រើនលើសលុបនៃអាជីវកម្មបូមខ្សាច់នៅទូទាំងស្រុកបន្ទាយស្រី មិនបានអនុលោមទៅតាមច្បាប់កំណត់ រដ្ឋបាលស្រុកបន្ទាយស្រី ដោយមានការឯកភាពពីមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បានសម្រេចផ្អាកការដ្ឋានបូមខ្សាច់និងបកខ្សាច់យ៉ាងហោចណាស់១៦កន្លែង ដែលមានទីតាំងនៅក្នុងស្រុកបន្ទាយស្រី ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានប្រាប់ យើងតាមទូរស័ព្ទដៃនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះថាចំណាត់ការនេះ គឺជាវិធានការចាំបាច់ដើម្បីការពារប្រយោជន៍រួម ធ្វើអោយមានរបៀបរៀបរយឡើងវិញនៃសណ្តាប់ធ្នាប់សាធារណៈ និងធានាមិនអោយមានផលប៉ះពាល់ដល់សហគមន៍ និងប្រជាពលរដ្ឋ ក៏ដូចជា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មបូមខ្សាច់នៅក្នុងស្រុកបន្ទាយស្រីទាំងមូល។

ក្រោយការត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់ពីសំណាក់មន្ទីរជំនាញ រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក យើងបានរកឃើញថា ៖ ការដ្ឋានមួយចំនួនមិនមានច្បាប់អនុញ្ញាត មួយចំនួនអនុវត្តខុសពីទីតាំង និងទំហំដែលច្បាប់អនុញ្ញាត មួយចំនួនទៀតមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយបិទបំពានយកអូរប្រឡាយដោយខុសច្បាប់ និងចាក់បញ្ចូលទឹកកខ្វក់ចូលទៅក្នុងប្រព័ន្ធប្រើប្រាស់ទឹករួមរបស់ប្រជាពលរដ្ឋមានផលប៉ះពាល់ដល់សហគមន៍ និង ការធ្វើកសិកម្មប្រជាពលរដ្ឋ ហើយក៏ដូចជាប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អូរប្រលាយ និងបានបំផ្លាញប្រព័ន្ធជីវចម្រុះនានាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលស្រុកបានបន្តទៀតថា ការផាកពិន័យ តម្រូវអោយម្ចាស់អាជីវកម្មដែលខុសច្បាប់ ត្រូវរៀបចំទីតាំងដែលត្រូវបានរំលោភបំពានអោយដូចដើមវិញ និងធានាអោយបានថាមិនមានទឹកកខ្វក់ហូរចូលប៉ះពាល់ទៅដល់ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋទៀត

គួរបញ្ជាក់ផងដែរ ៖ ម្ចាស់អាជីវកម្មបូមខ្សាច់រឺបកខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីទាំងមូលត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនទាំងស្រុងចាប់ពីថ្ងៃទី១៣ ខែមករានេះតទៅទោះជាមានអាជ្ញាបណ្ណហើយក៏ដោយ និងត្រូវទំនាក់ទំនងមករដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីពិនិត្យ និងសម្របសម្រួលស្នើសុំអាជ្ញាបណ្ណឡើងវិញ ប្រសិនបើចង់បន្តសកម្មភាពរបស់ខ្លួន។ ចាប់ពីថ្ងៃនេះតទៅ រាល់ការដ្ឋានអាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីនឹងតម្រូវអោយមានការលើកផ្លាកសញ្ញាបញ្ជាក់ពីការទទួលបានអាជ្ញាបណ្ណថ្មីរបស់ខ្លួននៅមុខការដ្ឋាន រណ្តៅខ្សាច់នីមួយៗ បើមិនដូច្នេះទេ រដ្ឋបាលស្រុកនឹងមិនអនុញ្ញាតអោយប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឡើយ។

អត្ថបទ និង រូបភាព៖ គឿនវេត
កែសម្រូល ហាំ ម៉េងហួត

Tags: បូមខ្សាច់ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស២នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

មនុស្ស២នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

វាលស្មៅប្រាសាទអង្គរវត្តនឹងមានភាពបៃតងទាំងខួបប្រាំងខួបវស្សាក្នុងឆ្នាំ២០២០

វាលស្មៅប្រាសាទអង្គរវត្តនឹងមានភាពបៃតងទាំងខួបប្រាំងខួបវស្សាក្នុងឆ្នាំ២០២០

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.