Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ជិះកង់ ឆ្នាំទី៧ ដើម្បីបរិស្ថាននិងសុខភាពកុមារ

ដោយ Pothe Thun
20/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
ជិះកង់ ឆ្នាំទី៧ ដើម្បីបរិស្ថាននិងសុខភាពកុមារ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
ឆ្នាំ២០២១នេះ មកពីបណ្តាខេត្តមួយចំនួន មានអ្នកជិះកង់ក្នុងបុព្វហេតុសប្បុរសធម៌ និងដោយឆន្ទៈស្រឡាញ់បរិស្ថានជិត៤០០នាក់ បានជួបជុំគ្នានៅក្រុងសៀមរាប ដើម្បីតភ្ជាប់ឡើងវិញព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ បន្ទាប់ពីខានបានជួបជុំគ្នានាឆ្នាំ២០២០កន្លងទៅ ដោយវិបត្តិកូវីដ-១៩ ។
ដោយសារតែវិបត្តិជាសកល ជំងឺឆ្លងកូវីដ-១៩ ឆ្នាំ២០២០កន្លងទៅ បានរារាំងការជួបជុំគ្នានៃក្រុមអ្នកជិះកង់ស្រឡាញ់បរិស្ថាន និងអ្នកជិះកង់ជាសប្បុរសជនដើម្បីសុខភាពកុមារ តាមរយៈនៃការចូលរួមជួយឧបត្ថម្ភគាំទ្រសកម្មភាពសង្គ្រោះនិងព្យាបាលក្មេងតូចដោយឥតគិតថ្លៃនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។
នេះបើយោងតាមចំណាប់អារម្មណ៍របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដែលបានថ្លែងនៅក្នុងព្រឹត្តិការណ៍កកើតបន្តឡើងវិញ ជិះកង់ឆ្នាំទី៧ ដើម្បីបរិស្ថាន និងសុខភាពកុមារ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានក្រុមហ៊ុនជិះកង់កម្ពុជា សហការឧបត្ថម្ភដោយក្រុមហ៊ុនទឹកពិសាបរិសុទ្ធ វីតាល់ និងក្រុមហ៊ុនផលិតផលស្នាដៃខ្មែរ មីជាតិ។
លោកអភិបាលរងខេត្ត ក៏បានបង្ហាញផងដែរនូវកំណត់សំគាល់ ស្តីពីការវិវត្តចេញពីអានុសាសន៍ដ៏ថ្លៃថ្លា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ប្រែក្លាយពីសុភាវធម៌នៃសិល្បៈចែករំលែក ក្លាយទៅជាប្រពៃណីសង្គម ( ខ្មែរជួយខ្មែរ ) យ៉ាងផុលផុស នៅគ្រប់កាលៈទេសៈភ័យវិបត្តិទាំងឡាយនោះ។ អ្នកចូលរួមប្រមាណជិត៤០០នាក់ នៅក្នុងព្រឹត្តិការណ៍ជិះកង់បរិស្ថាននិងសប្បុរសធម៌ឆ្នាំទី៧នេះ គឺកំពុងស្ថិតនៅក្នុងបេះដូងសង្គម ក្រោមឥទ្ធិពលនៃសិល្បៈចែករំលែក យ៉ាងពិតប្រាកដ។
យ៉ាងណាក៏ដោយ ការជួបជុំនៃក្រុមកីឡាករ-កីឡាការិនីសប្បុរសធម៌ប្រមាណជិត៤០០នាក់នេះ ក៏ត្រូវបានបង្ហាញឲ្យឃើញផងដែរ នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តនីតិវិធីប្រតិបត្តិវិធានសុវត្តិ ៣ការពារ និង៣កុំ ដើម្បីធានាថា នេះគឺជាព្រឹត្តិការណ៍ចូលរួមគាំទ្រការបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាល និងកំពុងស្ថិតក្នុងធ្លុងសាមគ្គីភាព ចេញដំណើរឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍន៍។
លោក ហ៊ុន សុជាតិ អគ្គនាយកក្រុមហ៊ិនជិះកង់កម្ពុជា បានប្រើប្រាស់ឱកាសនៃកម្មវិធីជិះកង់នេះ រំលឹកជាប់ជាប្រចាំ អំពីក្រមសីលធម៌សម្រាប់ការរស់នៅប្រចាំថ្ងៃ ចៀសឆ្ងាយពីកូវីដ-១៩ ដោយការរស់តាមគន្លងប្រក្រតីភាពថ្មី។
ព្រឹត្តិការណ៍ជិះកង់នេះ បានប្រើបា្រស់ចម្ងាយផ្លូវប្រហែល១០គីឡូម៉ែត្រ និងមានពេលវេលាជាងកន្លះថ្ងៃ ជាមួយនិងកម្មវិធីកំសាន្តសប្បាយផ្សេងៗទៀតផងដែរ ដើម្បីជាការទាក់ទាញអ្នកចូលរួម ហើយការរៃអង្គាសមូលនិធិសប្បុរសដើម្បីចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលកំពុងប្រតិបត្តិការមនុស្សធម៌ ពិនិត្យព្យាបាលជំងឺកុមារដោយឥតគិតថ្លៃនោះ បើតាមការផ្តល់ព័ត៌មានបឋមរបស់ក្រុមការងារ បានប្រាប់ឲ្យដឹងថា មានចំនួនប្រហែលជាលើសពី ២ម៉ឺនដុល្លារអាម៉េរិក ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានបង្ហាញឲ្យដឹងដែរថា ក្នុង១ថ្ងៃៗមន្ទីរពេទ្យបានទទួលកុមារពិនិត្យព្យាបាលជម្ងឺប្រមាណជា ៥០០នាក់។ ឆ្នាំ២០២១នេះ អ្នកជំងឺមានប្រមាណជាង១០ម៉ឺនករណី។ បញ្ហាប្រឈមចំពោះមុខគឺការលំបាកស្វែងរកថវិកា។ អ្នកជំងឺធ្ងន់ធ្ងរ ដែលមានតម្រូវការព្យាបាលដោយឯកទេសនោះ មានចំនួនកាន់តែច្រើន ជំងឺទាំងនោះមានដូចជា ជំងឺមហារីក តម្រងនោម ប្រព័ន្ធប្រសាទ ជម្ងឺទារក និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត ៕
Tags: ជិះកង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
IOMប្រចាំកម្ពុជា ៖ពលករ ដែលថៅកែរំលោភសិទ្ធិការងារ ប្រៀបដូចជាទាសករសម័យទំនើប

IOMប្រចាំកម្ពុជា ៖ពលករ ដែលថៅកែរំលោភសិទ្ធិការងារ ប្រៀបដូចជាទាសករសម័យទំនើប

ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្តសៀមរាប មានបេក្ខជន បេក្ខនារី ចំនួន៣៥៧នាក់ ដាក់ពាក្យចូលប្រឡង 

ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្តសៀមរាប មានបេក្ខជន បេក្ខនារី ចំនួន៣៥៧នាក់ ដាក់ពាក្យចូលប្រឡង 

ពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»

ពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.