Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»

ដោយ Pothe Thun
20/12/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ទិវាលាងសម្អាតដៃថ្នាក់ខេត្តនាពេលនេះ ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់ នៃការជួយជ្រោមជ្រែងកិច្ចអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាទៅលើផ្នែកអនាម័យសិក្សា ក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»។ ការប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សានេះ ដោយបានសហការជាមួយអង្គការថែរក្សាដើម្បីកម្ពុជា (CFC) អង្គការ (GIZ) គឺជាដៃគូមិនអាចខ្វះបាន ដែលកន្លងមកបានឧបត្ថម្ភគាំទ្រលើផ្នែកទឹកស្អាត និង អនាម័យនៅតាមសាលារៀន ពិសេសសម្រាប់ការប្រារព្ធទិវាលាងសម្អាតដៃនាពេលនេះ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាខាន់សរ និងអនុវិទ្យាល័យគោល ស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

 

លោក ទួន មិថុនា ប្រធានការិយាល័យអធិការកិច្ច និងជាប្រធានគណៈកម្មការសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប មានប្រសាសន៏ថា ក្នុងនាមមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប
សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការថែរក្សាដើម្បីកម្ពុជា (CFC) អង្គការ (GIZ) គឺជាដៃគូមិនអាចខ្វះបាន ដែលកន្លងមកតែងតែបានឧបត្ថម្ភគាំទ្រលើផ្នែកទឹកស្អាត និង អនាម័យនៅតាមសាលារៀន ពិសេសសម្រាប់ការប្រារព្ធទិវាលាងសម្អាតដៃនាពេលនេះតែម្តង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សង្ឃឹមយ៉ាងមុតមាំថា៖ ការប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងអនាម័យនៅតាមគ្រឹះស្ថានសិក្សានេះ ជាការជួយជំរុញបន្ថែមទៀតសម្រាប់ចូលរួមកាត់បន្ថយនូវអត្រាការឆ្លងជំងឺផ្សេងៗ ជាពិសេសកាត់បន្ថយអត្រាមរណភាពរបស់កុមារទាក់ទងទៅនឹងជំងឺរាក ជំងឹរលាកផ្លូវដង្ហើមប្រភេទថ្មី (កូវីដ-១៩) និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលតែងតែកើតឡើងចំពោះកុមារ ដោយគ្រាន់តែអនុវត្តវិធីងាយៗ គឺការ “លាងសម្អាតដៃនឹងសាប៊ូ” ជាប្រចាំមុនពេលបរិភោគចំណីអាហារ និងក្រោយពេលចេញពីបន្ទោបង់ផងដែរ។ នេះជាសកម្មភាពសាមញ្ញៗ ងាយស្រួលអនុវត្ត យើងចំណាយពេលតិចតួច តែទទួលបានផលចំណេញច្រើន។

 

លោក បានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី៣ដែលគណ:កម្មការសុខភាពសិក្សាថ្នាក់ខេត្ត នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាបបានប្រារព្ធទិវានេះឡើង ក្នុងគោលបំណងធ្វើឱ្យការលាងសម្អាតដៃនឹងសាប៊ូក្លាយទៅជាទម្លាប់ព្រោះថា៖ “ដៃរបស់យើងជាអនាគតរបស់យើង” ។ ការអប់រំពីអនាម័យជាប្រចាំនៅតាមសាលារៀន នឹងធ្វើឱ្យកុមារមានការផ្លាស់ប្តូរទៅរករបៀបរស់នៅ ដែលមានអនាម័យល្អប្រសើរនៅតាមគ្រួសារ។ យើងដឹងហើយថា កង្វះអនាម័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ គឺជាមូលហេតុចម្បងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារ បង្កឱ្យឆ្លងដង្កូវព្រូន ធ្វើឱ្យកុមារមានភាពស្លេកស្លាំង ឈានទៅកង្វះអាហារូបត្ថម្ភ ប្រឈមនឹងភាពក្រិន បន្ទុចបង្អាក់ដំណើរការលូតលាស់របស់កុមារ ទាំងផ្នែករាងកាយ និងស្មារតី ដោយសារជំងឺរាករូស ជំងឺផ្លូវដង្ហើមស្រួចស្រាល់ ជំងឺក្រិន ជំងឺខ្វះអាហារូបត្ថម្ភ ជំងឺភ្នែកក្រហម និងជាពិសេសគឺជំងឺ កូវីដ-១៩ ជាដើម៕

 

Tags: ទិវាពិភពលោកលាងសម្អាតដៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបង្ហោះខ្លែង ទាក់ទាញភ្ញៀវទេសចរនិងចង់បង្ហាញពីតំបន់សក្តានុពលទេសចរណ៍ ក្រៅពីប្រាសាទនៅស្រុកនេះ

ពិធីបង្ហោះខ្លែង ទាក់ទាញភ្ញៀវទេសចរនិងចង់បង្ហាញពីតំបន់សក្តានុពលទេសចរណ៍ ក្រៅពីប្រាសាទនៅស្រុកនេះ

ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី ធ្វើជាកម្មសិទ្ធិ

ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី ធ្វើជាកម្មសិទ្ធិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.