Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

IOMប្រចាំកម្ពុជា ៖ពលករ ដែលថៅកែរំលោភសិទ្ធិការងារ ប្រៀបដូចជាទាសករសម័យទំនើប

ដោយ Pothe Thun
20/12/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
IOMប្រចាំកម្ពុជា ៖ពលករ ដែលថៅកែរំលោភសិទ្ធិការងារ ប្រៀបដូចជាទាសករសម័យទំនើប
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពលករចំណាកស្រុក ទៅធ្វើការក្រៅប្រទេស ហើយត្រូវថៅកែកេងប្រវ័ញ្ចអត្ថប្រយោជន៍ការងារ ពួកគេត្រូវបានគេចាត់ទុកថាជាទាសករសម័យទំនើប នេះបើតាមការលើកឡើងរបស់ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា ហៅកាត់ថា IOM ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងទិវាអន្តរជាតិជនទេសន្តប្រវេសន៍ ខួបទី៣១ ស្ថិតក្នុងបរិវេណវត្តជ្រោយនាងងួន ស្ថិតក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកស្រី គ្រីស្ទីន ប៉ាកូ ប្រធានបេសកកម្មអង្គការ IOM
បង្ហាញថាការរៀបចំ ទិវាអន្តរជាតិជនទេសន្តរប្រវេសន៍នេះ គឺជាការទទួលស្គាល់ពីឧបសគ្គ និងបញ្ហាប្រឈម ដែលពលករទេសន្តរប្រវេសន៍ជួបប្រទះ និងទទួលស្គាល់នូវភាពស៊ូទ្រាំ ភាពក្លាហាន និងការរួមចំណែកដ៏ធំធេងរបស់ពួកគេចំពោះសហគមន៍។ នៅពេលមានបញ្ហាសេដ្ឋកិច្ច ជាក់ស្ដែងការរាតត្បាតនៃជំងឺកូវីដ-១៩ ពលករចំណាកស្រុក គឺជាអ្នកដំបូងដែលបាត់បង់ការងារ និងប្រាក់ឈ្នួល ព្រមទាំងសិទ្ធិទទួលបានការថែទាំសុខភាពមិនគ្រប់គ្រាន់ ដែលប្រឈមនឹងហានិភ័យខ្ពស់នៃ អំពើហិង្សា ការរឹបអូស និងការកេងប្រវ័ញ្ចជាដើម។

លោកស្រី គ្រីស្ទីន ប៉ាកូ បន្ថែមថា អំឡុងពេល នៃវិបត្តិជំងឺកូវីដ-១៩នៅតែបន្ត ពលករចំណាកស្រុកជាង ២៦ម៉ឺននាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ លើសពីនោះ ពលករចំណាកស្រុកជាស្ត្រី និង ក្មេងស្រី ជួបប្រទះវិសមភាពយ៉េនឌ័រ ដែលជាមធ្យម ពលការនីទទួលបានប្រាក់ឈ្នួលទាប និងប្រឈមនឹងបំណុល ខ្ពស់ជាងបុរស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមសម្ដីអ្នកចូលរួម សុំមិនបញ្ចេញឈ្មោះ លើកឡើងថា លោក និងភរិយា បានឃ្លាតពីកូនអស់រយៈពេលប្រមាណជាង ១០ឆ្នាំ ដើម្បីទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែលោកតែងត្រូវថៅកែ កេងប្រវ័ញ្ចកម្លាំងពលកម្ម ពន្យារពេលបើកប្រាក់ឈ្នួល ហើយនៅកន្លែងខ្លះ ថៅកែបើកប្រាក់ឈ្នួលឱ្យ ពុំបានគ្រប់ចំនួននោះទេ។

ក្នុងនាមអាជ្ញាធរស្រុកស្រីស្នំ លោកស្រី ចាន់ សួយ អភិបាលរងស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកស្រីស្នំ ក៏ដូចជានៅតាមបណ្ដាស្រុកនានា សូមស្វែងរកការងារដែលមានជំនាញច្បាស់លាស់ និងស្របច្បាប់ឱ្យអស់លទ្ធភាពសិន មុនធ្វើចំណាកស្រុកទៅបរទេស។ ក្នុងនោះខេត្តសៀមរាប មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន២ ដែលផ្ដល់នូវជំនាញច្បាស់លាស់ និងពុំគិតថ្លៃសិក្សា។ សម្រាប់ឱកាសការងារ និងការសិក្សាជំនាញនោះ សូមបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងអាជ្ញាធរស្រុក ឃុំ ភូមិ ដែលបងប្អូនកំពុងរស់នៅ។

គួររំលឹកថា ទិវាអន្តរជាតិជនទេសន្តរប្រវេសន៍ ១៨ ធ្នូ គឺជាការអនុម័ត នូវអនុសញ្ញាអន្តរជាតិស្តីពីការការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ទាំងអស់ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ។

Tags: IOM
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្តសៀមរាប មានបេក្ខជន បេក្ខនារី ចំនួន៣៥៧នាក់ ដាក់ពាក្យចូលប្រឡង 

ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្តសៀមរាប មានបេក្ខជន បេក្ខនារី ចំនួន៣៥៧នាក់ ដាក់ពាក្យចូលប្រឡង 

ពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»

ពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»

ពិធីបង្ហោះខ្លែង ទាក់ទាញភ្ញៀវទេសចរនិងចង់បង្ហាញពីតំបន់សក្តានុពលទេសចរណ៍ ក្រៅពីប្រាសាទនៅស្រុកនេះ

ពិធីបង្ហោះខ្លែង ទាក់ទាញភ្ញៀវទេសចរនិងចង់បង្ហាញពីតំបន់សក្តានុពលទេសចរណ៍ ក្រៅពីប្រាសាទនៅស្រុកនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.