Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ការដ្ឋានបូមខ្សាច់៥កន្លែង បានបំផ្លាញកំណាត់ស្ទឹងតាស៊ូ ក្នុងស្រុកបន្ទាយស្រីយ៉ាងធ្ងន់ធ្ងរ

ដោយ Pothe Thun
20/12/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ការដ្ឋានបូមខ្សាច់៥កន្លែង បានបំផ្លាញកំណាត់ស្ទឹងតាស៊ូ ក្នុងស្រុកបន្ទាយស្រីយ៉ាងធ្ងន់ធ្ងរ
298
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កំណាត់ស្ទឹងតាស៊ូ ជាដៃរបស់ស្ទឹងសៀមរាប ហូរកាត់ ឃុំចំនួន៣ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារការដ្ឋានបូមខ្សាច់ចំនួន៥កន្លែង ធ្វើការបូមខ្សាច់រំលោភលើមាត់ស្ទឹងមួយនេះ នេះបើតាមការឲ្យដឹងតាម ពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩។

លោកអភិបាលស្រុក បានបញ្ជាក់តាមទូរសព្ទឲ្យភ្នាក់ព័ត៌មានបានដឹងថា ក្នុងចំណោមការដ្ឋានបូមខ្សាច់ទាំង៥ មានការដ្ឋានបូមខ្សាច់២កន្លែង បានរំលោភធ្ងន់ធ្ងរដោយបិទមុខស្ទឹងទាំងស្រុង និងបានបង្ហូរទឹកភក់ចូលទៅក្នុងស្ទឹងវិញដោយផ្ទាល់។ ការដ្ឋានទាំង នោះ ក៏បានចាក់លុបធ្វើផ្លូវឆ្លងស្ទឹងដោយខុសច្បាប់ ដោយមិនមានដាក់លូតាមស្តង់ដាបច្ចេកទេស ធ្វើឲ្យមុខទឹករួមតូច។ ការដ្ឋានមួយចំនួនទៀត បានអនុវត្តន៍ខុសពីលក្ខខណ្ឌអនុញ្ញាត ដោយបានរំកិលទីតាំងពីនៅក្បែរស្ទឹង មកនៅជាប់មាត់ស្ទឹង រឺនៅលើស្ទឹងតែម្ដង។ ដោយឡែក ការដ្ឋានបូមខ្សាច់ មួយក្នុងចំណោម៥នោះ បានប្រតិបត្តិការដោយមិនមានអាជ្ញាប័ណ្ណ ក្រោមលេសជួយស្តារស្ទឹង អស់រយៈពេលជាង ២ឆ្នាំមកហើយ។ ការខូចខាតប្រភពទឹកស្ទឹងនេះ បានធ្វើឲ្យប៉ះពាល់ទិន្នផលស្រូវក្នុងមូលដ្ឋាននេះ ធ្លាក់ចុះមកនៅក្រោម ១តោន ក្នុង១ហិកតា រីឯបរិមាណត្រីក្នុងស្ទឹងមានការធ្លាក់ចុះ និងសត្វពាហនៈក៏មិនអាចផឹកបានដែរ។

តាមការបញ្ជាក់បន្ថែមរបស់លោកអភិបាលស្រុក អាជ្ញាធរស្រុកបន្ទាយស្រី បានទុកឱកាសឲ្យម្ចាស់ការដ្ឋានទាំង៥ ចូលខ្លួនមកដោះស្រាយ។ ក្នុងនោះ អាជ្ញាធរស្រុកបានកំណត់ លក្ខខណ្ឌទី១ ពួកគេត្រូវស្តារភក់ក្នុងស្ទឹងចេញវិញ ឲ្យស្អាតដូចដើម។ លក្ខខណ្ឌទី២ ត្រូវរៀបចំធ្វើយ៉ាងណា ឲ្យច្រាំងស្ទឹងមានទម្រង់ដូចដើមវិញ។ ប្រសិនបើពួកគេនៅតែបន្ត គេចខ្លួន អាជ្ញាធរនឹងធ្វើការរឹបអូសគ្រឿងចក្រ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រមទាំងបិទអាជីវកម្មបូមខ្សាច់នេះជាស្ថាពរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅមូលដ្ឋាន បាននិយាយថា ទីតាំងបូមខ្សាច់ នៅស្រុកបន្ទាយស្រី ជាច្រើនកន្លែង បានកើតមានតាំងពីជំនាន់ អភិបាលស្រុកមុនៗមកម្ល៉េះ ខ្លះមានអាយុកាលជិត១០ឆ្នាំមកហើយ។

សូមរំលឹកថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៥ ដែលបានរៀបចំនៅស្រុកអង្គរធំ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ និងមានការចូលរួមពីប្រជាពលរដ្ឋ មកស្រុកអង្គរធំ និងស្រុកបន្ទាយស្រី បានស្នើដល់អង្គវេទិកា ជួយបញ្ឈប់ការដ្ឋានបូមខ្សាច់ទាំងនោះ ដើម្បីស្ដារបរិស្ថាន និងប្រភពទឹកនៅក្នុងស្រុកទាំងពីរនេះ។

អត្ថបទ និង រូបភាព៖ គឿន វេត
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: ការដ្ឋានបូមខ្សាច់បូមខ្សាច់ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចចម្រុះខេត្តសៀមរាបឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងខ្មែរម្នាក់ ករណីលួចខួងរករ៉ែក្នុងតំបន់ភ្នំ១០០

សមត្ថកិច្ចចម្រុះខេត្តសៀមរាបឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងខ្មែរម្នាក់ ករណីលួចខួងរករ៉ែក្នុងតំបន់ភ្នំ១០០

វគ្គសិក្សា ១៥សប្តាហ៍ របស់មូលនិធិអាស៊ីតែមួយ ក្នុងខេត្តសៀមរាប ទទួលបានសិស្សឆ្នើម២៣រូប

វគ្គសិក្សា ១៥សប្តាហ៍ របស់មូលនិធិអាស៊ីតែមួយ ក្នុងខេត្តសៀមរាប ទទួលបានសិស្សឆ្នើម២៣រូប

អាជ្ញាធរជាតិអប្សរា៖ សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដានដោយកាមេរ៉ាសុវត្ថិភាព

អាជ្ញាធរជាតិអប្សរា៖ សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដានដោយកាមេរ៉ាសុវត្ថិភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.