Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរជាតិអប្សរា៖ សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដានដោយកាមេរ៉ាសុវត្ថិភាព

ដោយ Pothe Thun
22/12/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរជាតិអប្សរា៖ សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដានដោយកាមេរ៉ាសុវត្ថិភាព
100
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាំងពីឆ្នាំ២០១៣ អង្គការសម្ពន្ធមិត្តសត្វព្រៃ (WILDLIFEALLIANCE) សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ បានយកព្រៃឧទ្យានអង្គរ ជាទីតាំងសម្រាប់ព្រលែងសត្វព្រៃកម្រនិងជិតផុតពូជចំនួន៥ប្រភេទ។

តាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា រយៈពេល៦ឆ្នាំកន្លងមកនេះសត្វព្រៃកម្រនិងជិតផុតពូជចំនួន៥ប្រភេទរួមមាន សត្វទោចម្កុដចំនួន៨ក្បាល (២ក្បាលកំពុងផ្ស៉ាំ) ឈ្លូស៤ក្បាល សំពោចក្រអូប៥ក្បាល សត្វភេ៥ក្បាល និងស្វាព្រាហ្មណ៍១២ក្បាល ត្រូវបានយកមកផ្ស៉ាំ និងព្រលែងឲ្យរស់នៅក្នុងព្រៃឧទ្យានអង្គរ ក្រោមការមើលថែយ៉ាងល្អប្រសើរ។

ឯកឧត្តម បញ្ជាក់ថា ចំពោះការថែទាំសត្វព្រៃកម្រទាំង៥ប្រភេទនេះ មានភ្នាក់ងារបំពេញការងារជាប្រចាំពីរនាក់ រួមនិងកាមេរ៉ាសុវត្ថិភាព សម្រាប់តាមដានសកម្មភាពសត្វ និងសកម្មភាពយាយីពីជនខិលខូច។ មិនតែប៉ុណ្ណោះ ក៏មានការចុះតាមដានដោយផ្ទាល់ពីអង្គការសម្ពន្ធមិត្តសត្វព្រៃយ៉ាងតិច១ខែម្តង ដើម្បីតាមដានពីសុខភាពសត្វផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ប្រភពសត្វទាំងនេះ ខ្លះយកមកពីឧទ្យានភ្នំតាម៉ៅ និងខ្លះទៀតយកមកពីកោះក្រពី ខេត្តកោះកុង។ ពួកវាត្រូវបានយកមកព្រលែងនៅទីតាំងសំខាន់ចំនួន៣ ក្នុងរមណីយដ្ឋានអង្គរដូចជា នៅខ្លោងទ្វារខ្មោច ខ្លោងទ្វារតាកាវ និងប្រាសាទតានៃ ដែលមានព្រៃស៊ុបទ្រុប សុវត្ថិភាពសម្រាប់ការស់នៅរបស់ពួកគេ។

នៅក្នុងតំបន់អង្គរ ក្រៅពីមានសត្វព្រៃកម្រទាំង៥ប្រភេទនេះ ក៏មានសត្វជាច្រើនប្រភេទដែលបានរស់នៅតាំងពីយូរហើយដែរដូចជា ពស់ កាំប្រម៉ា អណ្ដើក មាន់ព្រៃ ស្វា សត្វបក្សីជាច្រើនប្រភេទ។ល។ ហើយជាចក្ខុវិស័យទៅអនាគត អាជ្ញាធរជាតិអប្សរា អង្គការសម្ពន្ធមិត្តសត្វព្រៃ និងរដ្ឋបាលព្រៃឈើ ក៏មានគម្រោងយកសត្វព្រៃជាច្រើនប្រភេទខុសគ្នាមានក្ងោក បក្សី សត្វកម្រ សត្វចតុបាទ មកព្រលែងនៅក្នុងតំបន់អង្គរបន្ថែមទៀត ដើម្បីទាក់ទាញទេសចរ និងធម្មជាតិក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែស្រស់បំព្រងបន្ថែមទៀត៕

សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដាន…

អាជ្ញាធរជាតិអប្សរា÷ សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដានដោយកាមេរ៉ាសុវត្ថិភាព#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Friday, December 20, 2019

អត្ថបទនិង រូបភាព៖ ខេង ឧត្តម
កែសម្រួល៖ សេង ផល្លី

Tags: កាមេរ៉ាសុវត្ថិភាពព្រៃឧទ្យានអង្គរសត្វព្រៃអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ !

ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ !

ពិធីបើកវិញ្ញាសារប្រឡងជ្រើសរើសនាយទាហាន ក្នុងខេត្តសៀមរាប

ពិធីបើកវិញ្ញាសារប្រឡងជ្រើសរើសនាយទាហាន ក្នុងខេត្តសៀមរាប

គ្រោះថ្នាក់ចរាចរណ៍២ករណីកើតឡើងនៅចំណុចច្រកចូលបុរីសៀងណាំ និងខាងមុខសណ្ឋាគារអង្គរ អេរ៉ា

គ្រោះថ្នាក់ចរាចរណ៍២ករណីកើតឡើងនៅចំណុចច្រកចូលបុរីសៀងណាំ និងខាងមុខសណ្ឋាគារអង្គរ អេរ៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.