Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ចចម្រុះខេត្តសៀមរាបឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងខ្មែរម្នាក់ ករណីលួចខួងរករ៉ែក្នុងតំបន់ភ្នំ១០០

ដោយ Pothe Thun
22/12/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សមត្ថកិច្ចចម្រុះខេត្តសៀមរាបឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងខ្មែរម្នាក់ ករណីលួចខួងរករ៉ែក្នុងតំបន់ភ្នំ១០០
878
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងថា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះមានជនជាតិវៀតណាម ៣នាក់ និងខ្មែរម្នាក់ ដោយសារតែជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចចូលទៅខួងយករ៉ែក្រោមដីមានតម្លៃ ក្នុងតំបន់ព្រៃពូជឈើធ្នង់ ។

លោកម៉ែន វុទ្ធី ឲ្យដឹងទៀតថា ប្រតិបត្តិការដែលធ្វើឡើងនាពេលនេះដែរ ដោយមានការដឹកនាំដោយលោក សាត ពៅ អភិបាលរងស្រុកស្វាយលើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយលើ ដោយក្នុងករណីនេះសមត្ថកិច្ចចម្រុះបានធ្វើការដកហូតម៉ាស៊ីនខួងរ៉ែចំនួន ២គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត ដែលជនសង្ស័យបានប្រើសម្រាប់ចូលខួងរករ៉ែនៅចំណុចភ្នំ១០០ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

លោកបន្តថា ជនសង្ស័យទាំង៤នាក់រួមមាន ទី១ ឈ្មោះ វៀង ឌឹកវិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ,ទី២ ឈ្មោះ តឹង វឹងងី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម ,ទី៣ ឈ្មោះ តឹង វឹងដាក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម និងទី៤ ឈ្មោះ ទឹង សិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ហើយក្នុងនោះដែរជនសង្ស័យបានសារភាពថា ពួកគេមកលួចធ្វើជិត១សប្តាហ៍ ដោយខួងបានចំនួន២អណ្តូងក្នុងជម្រៅជិត៥០ម៉ែត្រ ហើយរ៉ែដែលរកបានជាប្រភេទរ៉ែដែក និងស្ពាន់ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបញ្ជាក់ទៀតថា ចំពោះវត្ថុតាងដែលបានរឹបអូសត្រូវបានយកមករក្សាទុកនៅសាលាស្រុកស្វាយលើបណ្ដោះអាសន្ន រីឯជនសង្ស័យទាំង ៤នាក់ត្រូវបានបញ្ជូនខ្លួនមកកាន់តុលាការនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ដដែលនេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។ ហើយក្នុងនោះដែរមជ្ឍដ្ឋានពលរដ្ឋក្នុងស្រុក ក៏បានសាទរទៅនឹងចំណាត់ការរបស់អាជ្ញាធរស្រុកស្វាយលើ ដែលបានចុះទប់ស្កាត់ការរុករានរ៉ែមានតម្លៃក្រោមដីរបស់ខ្មែរ ដែលដូនតាបានបន្សល់ទុក បានទាន់ពេល ៕

សមត្ថកិច្ចចម្រុះខេត្តសៀមរាបឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ និងខ្មែរម្នាក់ ករណី……

សមត្ថកិច្ចចម្រុះខេត្តសៀមរាបឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ និងខ្មែរម្នាក់ ករណីលួចខួងរករ៉ែក្នុងតំបន់ភ្នំ១០០#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Friday, December 20, 2019

អត្ថបទនិង រូបភាព៖ ទ្រា ពន្លឺ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ខួងរករ៉ែជនជាតិវៀតណាមភ្នំ១០០
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វគ្គសិក្សា ១៥សប្តាហ៍ របស់មូលនិធិអាស៊ីតែមួយ ក្នុងខេត្តសៀមរាប ទទួលបានសិស្សឆ្នើម២៣រូប

វគ្គសិក្សា ១៥សប្តាហ៍ របស់មូលនិធិអាស៊ីតែមួយ ក្នុងខេត្តសៀមរាប ទទួលបានសិស្សឆ្នើម២៣រូប

អាជ្ញាធរជាតិអប្សរា៖ សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដានដោយកាមេរ៉ាសុវត្ថិភាព

អាជ្ញាធរជាតិអប្សរា៖ សត្វព្រៃកម្ររស់នៅក្នុងព្រៃឧទ្យានអង្គរ មានការតាមដានដោយកាមេរ៉ាសុវត្ថិភាព

ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ !

ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.