ដើមឈើចំនួនជាង៥០០ដើម ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ក្នុងស្រុកស្រីស្នំ ត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន
ដើមឈើជាង៥០០ដើមបន្ថែមទៀត ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ស្ថិតក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានធ្វើការបំបួស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយព្រះសង្ឃ អាជ្ញាធរដែនដី ពុទ្ធបរិស័ទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបជាង១.០០០នាក់ ដើម្បីចូលរួមអភិរក្ស និងថែរក្សាព្រៃឈើក្នុងមូលដ្ឋានសម្រាប់ជាប្រយោជន៍ដល់មនុស្សសត្វទូទៅ និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃតទៅទៀត ។ ...