ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបប្រមាណ ១០០ក្រុមហ៊ុន ដើរដង្ហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដើម្បីបង្ហាញសក្តានុពល និងផលិតផលទេសចរណ៍
នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការគាំទ្ររបស់រដ្ឋបាលខេត្តសៀមរាប ប្រតិបត្តិករទេសចរណ៍ អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ប្រជាពលរដ្ឋ និងសិស្សនិស្សិតប្រមាណ ១ពាន់នាក់ បានធ្វើការដើរដង្ហែក្បួនអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖«ទេសចរណ៍ និងការវិនិយោគបៃតង» តាមបណ្ដាផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មទេសចរណ៍ ជាមួយការបញ្ចុះតម្លៃដ៏ពិសេសជូនទេសចរណ៍ជាតិ និងអន្តរជាតិ។ ...