Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ជនភៀសសឹក៥០គ្រួសារ ដែលកំពុងស្នាក់នៅវត្តប្រាសាទត្រាំនាគ ក្រុងសៀមរាប ទទួលបានអំណោយពីរដ្ឋបាលខេត្ត និងសប្បុរសជន

ដោយ Pothe Thun
05/08/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បងប្អូនជាជនភៀសសឹកចំនួន ៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងវត្តប្រាសាទត្រាំនាគ ក្រុងសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃពីរដ្ឋបាលខេត្តសៀមរាប និងសប្បុរសជន។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្ដល់គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ចែកជូនដល់បងប្អូនជនភៀសសឹក ដែលជម្លៀសពីតំបន់រងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ និងកំពុងស្នាក់នៅទីតាំងសុវត្ថិភាពនានាទូទាំងខេត្តសៀមរាប។

លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា ការផ្ដល់អំណោយទាំងនេះ ជាសារបង្ហាញពីសាមគ្គីភាព ខ្មែរស្រឡាញ់ខ្មែរ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដ៏អស្ចារ្យសម្រាប់កម្ពុជា។ ហើយចំពោះការនាំយកអំណោយមកផ្ដល់ជូននេះ ក៏ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយ នៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់បងប្អូនជនភៀសសឹកទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាព អាចទាក់ទងក្រុមការងារប្រចាំការ ឬអាជ្ញាធរមូលដ្ឋានដែលក្បែរបំផុត។ ជាមួយគ្នានោះ លោកក៏បានជំរុញឱ្យអាជ្ញាធរ ត្រូវផ្គត់ផ្គង់អាហារ និងសម្ភារប្រើប្រាស់ឱ្យគ្រប់គ្រាន់ ជៀសវាងការខ្វះខាតដោយប្រការណាមួយ ហើយប្រសិនបើមានការខ្វះខាត សូមស្នើបន្ទាន់ទៅរដ្ឋបាលខេត្ត ដើម្បីផ្គត់ផ្គង់បន្ថែម៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ប្រាក់ សោភ័ណ ថ្លែងអំណរគុណដល់បណ្ដាសប្បុរសជន ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាជនភៀសសឹកក្នុងខេត្តសៀមរាប

ឯកឧត្តម ប្រាក់ សោភ័ណ ថ្លែងអំណរគុណដល់បណ្ដាសប្បុរសជន ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាជនភៀសសឹកក្នុងខេត្តសៀមរាប

គិតត្រឹមថ្ងៃទី០៥ ខែសីហា ៖ ជនភៀសសឹកជាង ៥ម៉ឺននាក់ បានកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានាក្នុងភូមិសាស្ដ្រខេត្តសៀមរាប

គិតត្រឹមថ្ងៃទី០៥ ខែសីហា ៖ ជនភៀសសឹកជាង ៥ម៉ឺននាក់ បានកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានាក្នុងភូមិសាស្ដ្រខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពីក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប សម្រាប់ផ្ដល់ជូនបន្តដល់ជនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពីក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប សម្រាប់ផ្ដល់ជូនបន្តដល់ជនភៀសសឹក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.