Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

គិតត្រឹមថ្ងៃទី០៥ ខែសីហា ៖ ជនភៀសសឹកជាង ៥ម៉ឺននាក់ បានកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានាក្នុងភូមិសាស្ដ្រខេត្តសៀមរាប

ដោយ Pothe Thun
06/08/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ខេត្តសៀមរាប មានពលរដ្ឋជាជនភៀសសឹកចេញពីតំបន់សមរភូមិចំនួន ១៦ ៧១២គ្រួសារ ស្មើនឹង ៥៥ ៨៤៨នាក់ បានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពតាមបណ្ដាក្រុងស្រុក ទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ក្នុងចំណោម ១៦ ៧១២គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុកចំនួន ៨ ២៧៥គ្រួសារ ស្មើនឹង ២៨ ៣៤៥នាក់ និងចំនួន ៨ ៤៣៧គ្រួសារ ស្មើនឹង ២៧ ៥០៣នាក់ បានកំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ដោយសារស្ថានភាពព្រំដែនមានភាពពុំច្បាស់លាស់ មានពលរដ្ឋភៀសសឹកចំនួន ៤ ៥៧១គ្រួសារ ស្មើនឹង ១៦ ៣៦២នាក់ បានត្រឡប់មកស្នាក់នៅតាមទីតាំងនានាក្នុងខេត្តឡើងវិញ។

របាយការណ៍ដដែល ក៏បានបង្ហាញថា ដោយសារស្ថានភាពកើនឡើងនេះចំនួនអ្នកវិលត្រឡប់នេះ អាជ្ញាធរក៏បានជួបបញ្ហាមួយចំនួន ដូចជាពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូស ធុងទឹក សម្ភារផ្ទះបាយ ខ្វះខាតបន្ទប់ទឹក បង្គន់អនាម័យ ទឹកស្អាត អគ្គិសនី និងការពារសត្វអាសិរពិសដើម។ ជាមួយនឹងការខ្វះខាតនេះដែរ ក្រោយមានការអំពាវនាវរបស់រដ្ឋបាលខេត្ត សប្បុរសជនទាំងក្នុង និងក្រៅប្រទេស នៅតែបន្តនាំយកនូវអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ហើយរដ្ឋបាលខេត្តក៏បន្តនាំយកទៅជួយឧបត្ថម្ភដល់បងប្អូនជាជនភៀសសឹកជាបន្តបន្ទាប់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែកចំពោះបញ្ហាកុមារ អាជ្ញាធរមូលដ្ឋានបានសម្របសម្រួលដល់ពួកគាត់តាមរយៈការជំរុញឱ្យពួកគាត់ចូលរៀនជាបណ្ដោះអាសន្នគ្រប់កម្រិតនៅតាមសាលារៀនដែលនៅក្បែរទីតាំងស្នាក់នៅ ដែលគិតត្រឹមថ្ងៃទី៥ ខែសីហានេះ មានកុមារចំនួន ១ ២០១នាក់ បានចូលរៀនបណ្ដោះអាសន្ន។ ក្នុងនោះរដ្ឋបានខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដោយត្រូវត្រៀមនូវថ្នាំសង្កូវ ត្រៀមសង្គ្រោះបឋមគ្រប់ពេលវេលា។ ម្យ៉ាងទៀតត្រូវផ្គត់ផ្គង់អាហារ និងសម្ភារប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ចៀសវាងការខ្វះខាតដោយប្រការណាមួយ៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ មន្ត្រីមន្ទីរ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពីក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប សម្រាប់ផ្ដល់ជូនបន្តដល់ជនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពីក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប សម្រាប់ផ្ដល់ជូនបន្តដល់ជនភៀសសឹក

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ៖ ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចាំថា គ្មានអ្វីដែលល្អប្រសើរជាងពេលដែលប្រទេសជាតិយើងមានសន្តិភាពនោះទេ

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ៖ ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចាំថា គ្មានអ្វីដែលល្អប្រសើរជាងពេលដែលប្រទេសជាតិយើងមានសន្តិភាពនោះទេ

ជនភៀសសឹក២០៥គ្រួសារ នៅវត្តព្រះដាក់ ស្រុកបន្ទាយស្រី ទទួលបានអំណោយពី ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី

ជនភៀសសឹក២០៥គ្រួសារ នៅវត្តព្រះដាក់ ស្រុកបន្ទាយស្រី ទទួលបានអំណោយពី ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.