គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ ដល់មន្រ្តីមានសមត្ថកិច្ចនៅថ្នាក់ស្រុក និង ឃុំ
គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប សហការជាមួយអង្គការជីវិតនៅកម្ពុជា ដែលហៅកាត់ថា TLC បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ ជូនដល់មន្រ្តីមានសមត្ថកិច្ច ជាអភិបាលរងស្រុកទទួលបន្ទុក មន្រ្តីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម អធិការ អធិការរង កងរាជអាវុធហត្ថ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ដែលមានអ្នកចូលរួមសរុប ៦៤នាក់ ក្នុងនោះស្រីចំនួន១១នាក់ ។ ...