Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ ដល់មន្រ្តីមានសមត្ថកិច្ចនៅថ្នាក់ស្រុក និង ឃុំ

ដោយ Pothe Thun
10/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ ដល់មន្រ្តីមានសមត្ថកិច្ចនៅថ្នាក់ស្រុក និង ឃុំ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប សហការជាមួយអង្គការជីវិតនៅកម្ពុជា ដែលហៅកាត់ថា TLC បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ ជូនដល់មន្រ្តីមានសមត្ថកិច្ច ជាអភិបាលរងស្រុកទទួលបន្ទុក មន្រ្តីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម អធិការ អធិការរង កងរាជអាវុធហត្ថ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ដែលមានអ្នកចូលរួមសរុប ៦៤នាក់ ក្នុងនោះស្រីចំនួន១១នាក់ ។

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកសូទ្រនិគម មានរយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប ដោយទទួលបានការគាំទ្របច្ចេកទេសពីស្ថាប័នតុលាការ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជាគ្រូសម្របសម្រួល ដែលមានការគាំទ្រថវិកាពីអង្គការជីវិតនៅកម្ពុជា ។

លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត បានមានប្រសាស៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គពង្រឹងសមត្ថភាពបន្ថែមដល់អភិបាលរងស្រុកទទួលបន្ទុក និងសមត្ថកិច្ចពាក់ព័ន្ធ ដែលមានតួនាទីក្នុងការបង្វែរអនីតិជនទំនាស់នឹងច្បាប់ និងកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ខណៈដែលគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងច្បាប់ និងកិច្ចការពារកុមារជារៀងរាល់ឆ្នាំ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកស្រីបន្តថា រយៈកាលកន្លងមក ច្បាប់ស្តីពី យុត្តិធម៌អនីតិជននេះ បានធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលបានចំនួនពីរដងរួចមកហើយ ដែលកាលពីឆ្នាំ២០២១ សម្រាប់វគ្គនេះ គឺផ្តោតសំខាន់លើវិធានការបង្វែរ នៅក្នុងនីតិវិធីតុលាការ ទៅតាមដំណាក់កាលព្រះរាជអាជ្ញា និងចៅក្រម ដើម្បីជាឧត្តមប្រយោជន៍របស់កុមារ ដូចនេះគឺទាមទារឱ្យមានការចូលរួមពីមន្រ្តីមានសមត្ថកិច្ច នៅក្នុងដំណើរការនៃនីតិវិធីបង្វែរកុមារ ។

ក្នុងឱកាសនោះលោកស្រីស្នងការរងនគរបាលខេត្ត បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តដាក់ស្ដាប់តាមការបកស្រាយរបស់អ្នកសម្របសម្រួល ហើយក្នុងករណីនៅមានចម្ងល់ ត្រូវហ៊ានសួរ ព្រោះនេះជាការបង្កើនចំណេះដឹងរបស់យើង ដើម្បីធ្វើការដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងករណីដែលអាចកើតមានហេតុការណ៍នេះឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

អត្ថបទ និង រូបភាព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការត្រៀមស្បៀងសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបមក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ !

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការត្រៀមស្បៀងសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបមក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រំពឹងថាសន្ទុះការដាំដុះដំណាំស្រូវក្នុងខេត្តសៀមរាប នឹងឡើងដល់៣០ភាគរយ នៅសប្ដាហ៍ក្រោយ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រំពឹងថាសន្ទុះការដាំដុះដំណាំស្រូវក្នុងខេត្តសៀមរាប នឹងឡើងដល់៣០ភាគរយ នៅសប្ដាហ៍ក្រោយ

អតីតយុទ្ធជនម្នាក់ដែលពិកាភាពដោយសារសង្គ្រាមក្នុងស្រុកក្រឡាញ់ បានទទួលអំណោយរទេះរុញពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍

អតីតយុទ្ធជនម្នាក់ដែលពិកាភាពដោយសារសង្គ្រាមក្នុងស្រុកក្រឡាញ់ បានទទួលអំណោយរទេះរុញពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.