Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អតីតយុទ្ធជនម្នាក់ដែលពិកាភាពដោយសារសង្គ្រាមក្នុងស្រុកក្រឡាញ់ បានទទួលអំណោយរទេះរុញពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍

ដោយ Pothe Thun
11/06/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ឡុង បូនី ដែលជាអតីតយុទ្ធជនដែលពិការភាពដោយសារសង្គ្រាម និងមានជំងឺប្រចាំកាយ ហើយបច្ចុប្បន្នកំពុងមានជីវភាពខ្វះខាត មានទីលំនៅក្នុងឃុំអំពិល ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលអំណោយនូវរទេះរុញមួយគ្រឿង រួមនឹងគ្រឿងបរិភោគ និងថវិការមួយចំនួន ពីឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ តាមរយៈឯកឧត្តម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន រួមជាមួយនឹងក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរស្រុកផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ធឹម សំផូត បានមានប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកន្លងមកឯកឧត្តម តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយើង។ ជាក់ស្ដែងក្នុងឱកាសនេះទោះឯកឧត្តម មិនបានអញ្ជើញមកជួបជាមួយបងប្អូនផ្ទាល់ តែឯកឧត្តមក៏បានចាត់ឲ្យក្រុមការងារនាំយកនូវអំណោយជារទេះរុញមួយគ្រឿង រួមនឹងគ្រឿងបរិភោគ និងថវិការមួយចំនួន ជូនដល់លោកពូ ឡុង បូនី ដែលជាអតីតយុទ្ធជនម្នាក់ដែលពិកាដោយសារសង្គ្រាម ហើយបច្ចុប្បន្នកំពុងមានជីវភាពខ្វះខាត។ ចំពោះរទេះរុញនេះដែរ ឯកឧត្តមជឿថា វានឹងអាចជួយសម្រួលដល់សកម្មភាពប្រចាំថ្ងៃរបស់លោកពូ សម្រាប់ការធ្វើដំណើរទៅកន្លែងផ្សេងៗ។

ឯកឧត្តម ធឹម សំផូត ក៏បានណែនាំឲ្យពលរដ្ឋយើងនៅពេលមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅមន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត ហើយប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗកើតឡើង ត្រូវផ្តល់ដំណឹងទៅអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដោយសារតែអាជ្ញាធរមូលដ្ឋាន ជាអ្នកនៅជិតបងប្អូនបំផុត ហើយអាចដឹងពីសុខទុក្ខរបស់បងប្អូនបានច្រើនទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាការអរគុណ លោក ឡុង បូនី បានបង្ហាញ់អារម្មណ៍រំភើបរីករាយ និងសូមអរគុណដល់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រួមជាមួយនឹងក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុក្ខខ្ពស់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ចំពោះអំណោយដែលទទួលបាននាពេលនេះដែរ វាពិតជាបានជួយសម្រួលច្រើនណាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់លោក និងក្រុមគ្រួសារ។

នៅព្រឹកដដែលនេះដែរ ឯកឧត្តម ធឹម សំផូត និង លោក សុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ រួមនឹងក្រុមការងារ បានបន្តចុះសួរសុខទុក្ខលោកយាយម្នាក់ ដែលជាជនចាស់ជរាមានជំងឺធ្ងន់ធ្ងង ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ។ ជាមួយគ្នានោះដោយពិនិត្យមើលពីស្ថានភាពជំងឺរបស់លោកយាយមានសភាពធ្ងន់ធ្ងង ក្រុមការងារក៏បានទាក់ទងទៅកាន់មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ដើម្បីបញ្ជូនលោកយាយទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្យាបាលភ្លាមៗផងដែរ៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ពិកាភាពដោយសារសង្គ្រាមអតីតយុទ្ធជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិព័រណ៍ផលិតផលស្នាដៃសិស្សានុសិស្សប្រចាំឆ្នាំសិក្សា២០២១-២០២២ របស់សាលាវេសហ្គេតអន្តរជាតិ សាខាទី២ ផ្សារដើមក្រឡាញ់ខេត្តសៀមរាប !

ពិព័រណ៍ផលិតផលស្នាដៃសិស្សានុសិស្សប្រចាំឆ្នាំសិក្សា២០២១-២០២២ របស់សាលាវេសហ្គេតអន្តរជាតិ សាខាទី២ ផ្សារដើមក្រឡាញ់ខេត្តសៀមរាប !

ក្រសួងអប់រំ បើកការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេស លើកទី២៦ នៅខេត្ដសៀមរាប !

ក្រសួងអប់រំ បើកការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេស លើកទី២៦ នៅខេត្ដសៀមរាប !

អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនា នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនា នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងតំបន់អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.