Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិព័រណ៍ផលិតផលស្នាដៃសិស្សានុសិស្សប្រចាំឆ្នាំសិក្សា២០២១-២០២២ របស់សាលាវេសហ្គេតអន្តរជាតិ សាខាទី២ ផ្សារដើមក្រឡាញ់ខេត្តសៀមរាប !

ដោយ Pothe Thun
11/06/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប កោតសរសើរការដឹកនាំ និងគំនិតច្នៃប្រឌិតរបស់គណ:គ្រប់គ្រង និងសិស្សានុសិស្ស នៃសាលាវេសហ្គេតអន្តរជាតិ នៅក្នុងពិធីតាំងពិព័រណ៍ស្នាដៃអប់រំរបស់សិស្សានុសិស្សប្រចាំឆ្នាំសិក្សា២០២១ -២០២២ សម្រាប់សាលាវសហ្គេតអន្តរជាតិ សាខាទី២ ផ្សារដើមក្រឡាញ់ខេត្តសៀមរាប នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានថ្លែងកោតសើសើរ ចំពោះក្មួយៗ សិស្សានុសិស្ស ដែលបាន បង្ហាញនូវទេពកោសល្យ សមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ខ្លួនដោយផ្សារភ្ជាប់ទៅនឹងកម្មវិធីសិក្សា ដែលនេះជាសក្ខីភាពបញ្ជាក់ថាយើងមានសមត្ថភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិត ដែលត្រូវចាត់ទុកជាធនធាន អរូបីយ៍ និងមានប្រយោជន៍ដ៏សំខាន់សម្រាប់ខ្លួនឯង សង្គមគ្រួសារ និងសម្រាប់សង្គមជាតិ។លោក ក៏បានថ្លែងការកោតសរសើរ និងអរគុណ ដល់គណ:គ្រប់គ្រង និងលោកគ្រូអ្នកគ្រូនៃសាលានេះ ថាបានផ្ទេរចំណេះដឹង និងបទពិសោធន៍ល្អៗទៅឱ្យក្មួយៗ សិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង ប្រកបដោយគុណភាព ដែលទាំងអស់នេះបានបញ្ជាក់ពីការ ផ្សារភ្ជាប់ រវាងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការបំរើសេវាសាធារណ: និងប្រសិទ្ធភាព គុណភាព សម្រាប់ស្តង់ដារអប់រំ ដែលអាចទទួលយកបានក្នុងស្ថានភាព នៃការរីកចម្រើនរបស់ពិភពលោកដែលយើងរស់នៅ។

លោក អុឹង គឹមលាង មានប្រសាសន៍បន្តថា៖៖សិស្សានុសិស្ស ដែលអាចនឹងទទួលបានលទ្ធផលល្អ និងជោគជ័យ ក្នុងការសិក្សារបស់ខ្លួន គឺអាស្រ័យដោយកត្តា ៥យ៉ាង ដែលមិនត្រូវមើលរំលងបាននោះគឺ កត្តាមាតាបិតា កត្តាសាលារៀន កត្តាខ្លួនឯង កត្តាគ្រូបង្រៀន និងកត្តាដែលសំខាន់នោះគឺ កត្តាប្រទេសជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែក ប្រកបដោយគុណភាព និងមានគុណធម៌ល្អប្រពៃ ដែលឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឱ្យក្លាយជាសង្គមរីកចំរើន ជឿនលឿន ដែលផ្អែកលើមូលដ្ឋានចំណេះដឹងលើគ្រប់វិស័យ រួមទាំងវិទ្យាសាស្ត្របច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយនឹងការរីកចម្រើននៃបណ្ដាប្រទេសនៅក្នុងតំបន់ និងពិភពលោក។ មួយវិញទៀតគោលការណ៍ ដែលបានគិតគូរផងដែរ គឺការអប់រំសម្រាប់ទាំងអស់គ្នា ដោយធានានូវលទ្ធភាពទទួលបានសេវាអប់រំ ប្រកបដោយសមធម៌ ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងអស់ យ៉ាងតិចបំផុតកម្រិតមូលដ្ឋានក្នុងប្រព័ន្ធ និងការអប់រំក្រៅប្រព័ន្ធ។ ការអនុវត្តគោលការណ៍នេះ ត្រូវផ្សារភ្ជាប់នឹងការអប់រំ មនសិកាស្នេហាជាតិ ការអប់រំអំពីប្រវត្តិសាស្ត្រ ការអប់រំវប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ការគោរពតាមគោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម ការប្រឆាំងនឹងអំពើហិង្សា ការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ។

លោក រ័ត្នរស្មី នាយកសាលាវេសហ្គេត លើកឡើងថា៖ ដោយសារមើលឃើញនូវតំរូវការជាក់ស្ដែង ដែលសិស្សានុសិស្សត្រូវការសិក្សាទ្រឹស្តីភ្ជាប់ជាមួយនឹងការអនុវត្ត ទើបគណ:គ្រប់គ្រងសាលាបានផ្ដួចផ្ដើមគំនិតជាមួយលោកគ្រូ អ្នកគ្រូ ទាំងខ្មែរ និងបរទេស ដឹកនាំរៀបចំ និងបំផុសអោយសិស្សានុសិស្ស បានបង្កើតកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ដោយមានទាំង ផ្នែកវិទ្យាសាស្ត្រ ផ្នែកសង្គមសាស្ត្រ ផ្នែកអក្សរសាស្ត្រ ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ផ្នែកសិល្ប: និងផ្នែកជាចើនទៀត ដោយមានចំនួនសរុបនៃស្តង់ពិព័រណ៍ទាំងអស់ ៦១ស្តង់ ឬស្មើ ៦១គំរោង។ នេះជាឆ្នាំលើកទី៨ ហើយ ប៉ុន្តែសាលាបានខកខានរៀបចំ ២ឆ្នាំជាប់គ្នាដោយសារវិបត្តកូវីដ-១៩ តាមរយ:ពិធីពិព័រណ៍ស្នាដៃសិស្សនេះ ពិតជាបានបង្ហាញអត្ថន័យ និងអត្ថរសខ្លាំងណាស់សម្រាប់ប្អូនៗ ជាពិសេសគឺបង្ហាញពីការសាមគ្គីគ្នាជាធ្លុងមួយ ធ្វើការជាក្រុម និងគំនិតស្រាវជ្រាវឆ្នៃប្រឌិត ដើម្បីបង្កើតបានជារូបភាពតាមគំរោងរបស់ក្រុមពួកគេ។ សាលាក៏បានរៀបចំត្រៀមផ្ដល់រង្វាន់ និងលិខិតសសើរដល់ក្រុមសិស្សជ័យលាភី ដែលនឹងត្រូវបានជ្រើសរើស ចំនួន១២ក្រុម ដែលមានគំនិត និងស្នាដៃល្អ ក្នុងការបង្កើតគំរោងនីមួយៗ ដោយមានគណ:កម្មការវាយតំលៃចំនួន ៥រូប ទាំងខ្មែរ និងបរទេស។ ក្នុងនោះការវាយតំលៃដាក់ពិន្ទុ រួមមានពីមហាជនដែលចូលទស្សនា បូកបញ្ចូលជាមួយនឹងគណ:កម្មការវាយតំលៃផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

អត្ថបទ និងរូបភាព: លោកយូ វង្ស លោក ស៊ាន សុផាត
កែសម្រួលដោយ លីវ សុខុន!!!

Tags: ពិព័រណ៍ផលិតផលស្នាដៃសិស្សសាលា​វេ​សហ្គេត​អន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងអប់រំ បើកការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេស លើកទី២៦ នៅខេត្ដសៀមរាប !

ក្រសួងអប់រំ បើកការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេស លើកទី២៦ នៅខេត្ដសៀមរាប !

អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនា នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនា នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងតំបន់អង្គរ

ក្រុមប្រតិភូយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅស្ថូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តសៀមរាប !

ក្រុមប្រតិភូយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅស្ថូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.