Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំ បើកការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេស លើកទី២៦ នៅខេត្ដសៀមរាប !

ដោយ Pothe Thun
12/06/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ បើចង់កសាងនិងអភិវឌ្ឍប្រទេស ចាំបាច់ត្រូវមានធនធានមនុស្ស និងបែបផែនផលិតកម្មទំនើបតាមកាល:ទេស: និងការរីកចម្រើន នៃពិភពលោក។ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកការប្រលងជ្រើសរើសសិស្សពូកែ ផ្នែកអក្សរសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេសលើកទី២៦ នៅខេត្តសៀមរាប។ ការប្រលងនេះ ធ្វើឡើង មានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យ១០ មករា១៩៧៩ នាក្រុងសៀមរាប។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក អុឹង គឹមលាង អភិបាលរងខេត្ដសៀមរាប ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រលងជ្រើសរើសយកជ័យលាភីសិស្សពូកែនេះ មានថ្នាក់ទី៩ និង ថ្នាក់ទី១២ ក្នុងនោះ មានចំនួន១០នាក់ ក្នុងមួយមុខវិជ្ជា និងមួយកម្រិតថ្នាក់ ដែលក្រសួងជ្រើសរើសបាន តែងមានគុណសម្បត្តិសក្តិសមទៅតាមគោលបំណងរបស់ក្រសួង ទាំងក្នុងការជ្រើសរើសឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ក៏ដូចជាការប្រកួតប្រជែងយកអាហារូបករណ៍ទៅបរទេសដែរ។ ឯកឧត្ដម បានបន្ដថា ស្របពេលបច្ចេកវិជ្ជា និងវិទ្យាសាស្ត្រទំនើបមានសន្ទុះរីកចម្រើនខ្លាំងក្លា ដែលជាហេតុនាំឱ្យនិន្នាការពិភពលោក និងប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់បណ្ដុះបណ្ដាលជួរអ្នកប្រាជ្ញជំនាន់ថ្មីវ័យក្មេង ឱ្យមានសមត្ថភាព តាមទាន់របត់នៃចំណេះដឹងវិទ្យាសាស្ត្រជឿនលឿន និងដើម្បីបម្រើសេចក្តីត្រូវការរបស់សង្គមជាតិនីមួយៗ។ ឯកឧត្ដមបន្ថែមថា ទោះបី ប្រទេសជាតិសម្បូរទៅដោយធនធានធម្មជាតិច្រើនយ៉ាងណាក៏ដោយ ប៉ុន្ដែបើខ្វះធនធានមនុស្សនោះ ធនធានធម្មជាតិ និងកំណប់ក្នុងដីទាំងឡាយក៏គ្មានប្រយោជន៍ដែរ ព្រោះថា “កំណប់ដែលជីក យកបានពីក្នុងខួរក្បាលមនុស្ស ប្រសើរជាងកំណប់ដែលជីកយកបានពីក្នុងដី”ដូច្នេះកម្ពុជាកំពុងត្រូវការចាំបាច់នូវធនធានមនុស្សជាអ្នកចេះដឹងសម្រាប់ អភិវឌ្ឍប្រទេសជាតិឱ្យដើរទាន់ប្រទេសក្នុងតំបន់ និងអរិយប្រទេសនៅលើពិភពលោក ទើបក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលតែងយក ចិត្តទុកដាក់ ជាពិសេសចំពោះក្មួយៗយុវជន ដែលមានទេពកោសល្យខ្ពស់ ពូកែ ពីព្រោះពួកគាត់ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ នាពេលអនាគត។

យោងតាមរបាយការណ៍ប្រធានគណ:គ្រប់គ្រងនាយកដ្ឋានកិច្ចការប្រលង ស្ដីពីការរៀបចំប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនៃក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញថា ការប្រលងជ្រើសរសើសិស្សពូកែទូទាំងប្រទេសនេះ គឺជាលើកទី២៦ហើយ ដែលមានបេក្ខជនមកពីបណ្តារាជធានី ខេត្តទាំង២៥ តាមមុខវិជ្ជា ត្រូវបានកំណត់យកតាមសមាមាត្រចំនួនសិស្ស ដែលកំពុងសិក្សាជាក់ស្តែង លើកលែងតែខេត្ដតូច ក្រសួងអនុញ្ញាតឱ្យបញ្ជូនបេក្ខជនម្នាក់ក្នុងមួយមុខវិជ្ជា និងក្នុងមួយកម្រិតថ្នាក់។របាយការណ៍បន្ដថា បេក្ខជនដែលត្រូវមកចូលរួមប្រឡងនៅពេលនេះ មានចំនួន ៤៨០នាក់ មកពី២៩៤សាលា លើចំនួនគ្រឹះស្ថានមធ្យមសិក្សាសរុប ១,៨១២កន្លែង នៅទូទាំងប្រទេស។ ក្នុងចំនួន ៤៨០នាក់នេះ បេក្ខជនថ្នាក់ទី៩ មានចំនួន ២៤០នាក់ ស្រី ១៤៩នាកើ។ បេក្ខជនថ្នាក់ទី១២ មានចំនួន២៤០ ស្រី ១២២នាក់។ បើគិតតាមមុខវិជ្ជា ដែលមានអត្រាបេក្ខនារីចូលរួមប្រឡងផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី៩ ចំនួន៦៣ នាក់និងថ្នាក់ទី១២ ចំនួន ៦០នាក់។ ចំពោះមុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៩ចំនួន ៤០នាក់ និងថ្នាក់ទី១២ ចំនួន ៣១នាក់។ ចំណែកឯមុខវិជ្ជារូបវិទ្យាវិញ បេក្ខនារីចូលរួមថ្នាក់ទី៩ ចំនួន៤៦នាក់ និងថ្នាក់ទី១២ ចំនួន ៣១នាក់។ របាយការណ៍ដដែលបញ្ជាក់ថា បេក្ខនារីចូលរួមដណ្តើមជ័យលាភីសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២នេះ មានភាគរយខ្ពស់ជាងបុរស នៅលើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ និងមុខវិជ្ជារូបវិទ្យា ថ្នាក់ទី៩, ចំណែកមុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៩ មានភាគរយស្មើគ្នា ប៉ុន្តែបែរជាថយ ៩នាក់ សម្រាប់មុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមរំលឹកថា កាលពីឆ្នាំ១៩៩៣ ជ័យលាភីលេខ ១ ផ្នែកគណិតវិទ្យា ថ្នាក់ទី១២ បានប្រឡងជាប់ចូលរៀននៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក ហើយចាប់តាំងពីឆ្នាំ២០០៤មក ក្រសួងបាននាំយកមេដាយ និងពានរង្វាន់នានាមកជូនជាតិមាតុភូមិជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ និងរូបភាព: លោកបូ សាវី និងលោកយូ វង្ស កែសម្រួលដោយ លីវ សុខុន

Tags: ក្រសួង​អប់រំ យុវជន និង​កីឡាប្រលងជ្រើសរើសសិស្សពូកែវិទ្យាល័យ១០ មករា១៩៧៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនា នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនា នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងតំបន់អង្គរ

ក្រុមប្រតិភូយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅស្ថូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តសៀមរាប !

ក្រុមប្រតិភូយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅស្ថូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តសៀមរាប !

ក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងកម្ពុជាចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) នៃប្រទេសថៃ ស្តីពីគម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់កាកាវ ក្នុងខេត្តសៀមរាប !

ក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងកម្ពុជាចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) នៃប្រទេសថៃ ស្តីពីគម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់កាកាវ ក្នុងខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.