Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងកម្ពុជាចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) នៃប្រទេសថៃ ស្តីពីគម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់កាកាវ ក្នុងខេត្តសៀមរាប !

ដោយ Pothe Thun
13/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងកម្ពុជាចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) នៃប្រទេសថៃ ស្តីពីគម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់កាកាវ ក្នុងខេត្តសៀមរាប !
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅសណ្ឋគារដ្រាកន ក្រុងសៀមរាបកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ រវាងលោកស្រី ស៊ុំ សុរង្សី នាយិកាក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងលោកជា ពណ្ណកា ប្រធានក្រុមហ៊ុនអាណាចក្របៃតងកម្ពុជា ជាមួយលោក ខានីន ឆៃភិនថងប្រធាន ក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) នៃប្រទេសថៃ ក្រោមអធិបតីភាពលោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោកអភិបាលស្រុកស្វាយលើ លោកអភិបាលស្រុកពួកខេត្តសៀមរាប ព្រមទាំងវត្តមានតំណាងចែកចាយ និងតំណាងបងប្អូនប្រជាកសិករដាំដំណាំកាកាវមកពីបណ្តាខេត្តនានាប្រមាណជា៣០០នាក់។
លោកស្រី ស៊ុំ សុរង្សី នាយិកាក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា មានប្រសាសន៍ថា៖ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងបំណងគ្រោងនឹងសាងសង់រោងចក្រកែច្នៃគ្រាប់កាកាវមួយកន្លែងលើផ្ទៃដីទំហំប្រមាណជា៥ហិកតា ស្ថិតនៅក្នុងស្រុកស្វាយលើខេត្តសៀមរាប ដើម្បីធ្វើការកែច្នៃគ្រាប់កាកាវ ដែលប្រមូលទិញបានពីប្រជាកសិករ នៅទូទាំងប្រទេសកម្ពុជា សំដៅធានាបាននូវទីផ្សារកែច្នៃ និងតម្លៃសមស្រប ដើម្បីប្រមូលទិញឱ្យបងប្អូនប្រជាកសិករ ដែលកំពុងដាំ និងបន្តដាំដើមកាកាវមានភាពរឹងមាំ និងមានទំនុកចិត្តទៅលើទីផ្សារ ក្នុងការបង្កើនការដាំដុះកាកាវ បង្កើនលទ្ធភាពដល់ពួកគាត់មានចំណូលបន្ថែម និងបង្កើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយចំណាកស្រុក ជាដើម។ លោកស្រី បន្តថា៖ ក្រុមហ៊ុនហ្វេមីលីកាកាវបានកើតឡើងអស់រយ:ពេល ៣ឆ្នាំមកហើយ គឺចាប់ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ បានចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) នៃប្រទេសថៃ ស្តីអំពីកិច្ចសហប្រតិបត្តិការដាំដុះដំណាំកាកាវ និងប្រមូលទិញផលពីកសិករ ដើម្បីនាំចេញទៅក្រៅប្រទេស ជាមួយគ្នានោះយើងបានចុះកិច្ចព្រមព្រៀងទិញកូនកាកាវប្រភេទឈុមផុនចំនួន ១លានកូន ពីក្រុមហ៊ុននេះ ដែលមកដល់ពេលនេះយើងបានលក់ជូនប្រជាកសិករ នៅតាមរាជធានី ខេត្ត លើកលែងតែកោះកុង។
ចំពោះការសាងសង់រោងចក្រគឺមិនទាន់អាចកំណត់បានថាទំហំប៉ុណ្ណា អស់តម្លៃប៉ុន្មានទេ គឺធ្វើឡើងជាជំហានៗ អាស្រ័យលើការជជែកគ្នាថាគួរកែច្នៃឱ្យទៅជាអ្វីមុនគេ ហើយទិន្នផលឆ្លើយតបបានកម្រិតណា ព្រោះបច្ចុប្បន្នក្រុមហ៊ុនប្រមូលទិញពីកសិករ បានតែប្រមាណជា៥០០គ.ក្រ.ប៉ុណ្ណោះ ក្នុងមួយសប្តាហ៍នៅទូទាំងប្រទេស។
លោក ខានីន ឆៃភិនថង ប្រធាន ក្រុមហ៊ុន ( KUN ) នៃប្រទេសថៃ បានរម្លឹកដូចគ្នាដែរថា ក្រុមហ៊ុន បានសហការចាប់ដៃគ្នាជាដៃគូអស់រយៈពេល៣ឆ្នាំមកហើយជាមួយក្រុមហ៊ុន ហ្វេមីលីកាកាវខេមបូឌា ដោយប្រមូលទិញ និងការលក់ពូជមកឱ្យខាងកម្ពុជាផងដែរ ហើយបានសន្យាថានឹងសហការសាងសង់រោងចក្រដើម្បីកែច្នៃគ្រាប់កាកាវ។ ពេលនេះគឺមកចុះអនុស្សារណ: និងពិភាក្សាអំពីសាងសង់រោងចក្រ ថាតើត្រូវសាងសង់ក្នុងកម្រិតណា សម្រាប់កែច្នៃកាកាវឱ្យក្លាយទៅជាផលិតផលភេសជ្ជ: ថ្នាំព្យាបាល និងគ្រឿងលាបផ្សេងៗ។ លោក ខានីន យល់ឃើញថា៖ អ្នកដាំកាកាវមានតិចចំណែក តម្រូវការក្នុងទីផ្សារនៅក្នុងពិភពលោកមានចំនួនច្រើន ជារួមយើងមិនទាន់ដាំ និងធ្វើការកែច្នៃកាកាវឆ្លើយតបបានទៅនឹងទីផ្សារនៅឡើយទេ ហេតុនេះយើងគួរនាំគ្នាដាំឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារកំពុងមានតម្រូវការ និងជួយទ្រទ្រង់សហគមន៍ផងដែរ។
លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត មានប្រសាសន៍ថា៖ ដំណាំកាកាវជាដំណាំប្រភេទថ្មី និងលទ្ឋផលវិជ្ជមានរបស់ក្រុមហ៊ុនខាងលើជាជោគជ័យមួយដែលនឹកស្មានមិនដល់ ការខិតខំប្រឹងប្រែងនេះ គឺបានពង្រីកសមាជិកអ្នកដាំកាកាវមានការកើនឡើង និងពង្រឹងទំនាក់ទំនងបានល្អជាមួយក្រុមហ៊ុនថៃចាប់តាំងពីដំបូងទី រហូតឈានដល់ការចុះMOU ជាមួយគ្នាលើគម្រោងសាងសង់រោងចក្រកែច្នៃកាកាវ នៅក្នុងខេត្តសៀមរាបនេះទៀតផង។លោក ភឿន គឹមលី បានកោតសរសើរ និងថ្លែងអំណរគុណដល់ខាងភាគីថៃ ដែលបានអនុវត្តតាមការសន្យារបស់ខ្លួន។
លោក ភឿន គឹមលី បន្តថា ការសន្យានេះនឹងបន្តជួយផ្តល់ទំនុកចិត្តដល់បងប្អូនប្រជាកសិករក្នុងការដាំដំណាំកាកាវ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ សូមបញ្ចាក់ថា៖ ដំណាំកាកាវ ក្នុងអាយុពី១ឆ្នាំកន្លះ ទៅ២ឆ្នាំដំបូងអាចផ្តល់ផលតិចតួច គឺក្នុង១ដើមប្រហែលជា២០គីឡូក្រាម នៅឆ្នាំបន្ទាប់ កាកាវនឹងផ្តល់ផលទ្វេដង ហើយក្នុង១ឆ្នាំកសិករអាចប្រមូលផលពី២ ទៅ ៤ដង ដោយសារតែធម្មជាតិដំណាំកាកាវ ផ្តល់ផលផ្លែផ្កាពុំមានរដូវកាល គឺផ្លែផ្កាវិលជុំក្នុង១ឆ្នាំៗ មានន័យថា ប្រមូលផលរួច វានឹងចេញផ្កាផ្លែបន្តទៀត។ នៅក្នុងឆ្នាំទី៣ កាកាវមួយដើមផ្តល់ផលពី៥០ ទៅ៦០គីឡូក្រាម ឆ្នាំបន្ទាប់ទៀត ពី៧០ ទៅ១០០គីឡូក្រាម និងគ្រប់អាយុពេញវ័យ ៥ឆ្នាំឡើងទៅ កាកាវ១ដើម អាចនឹងផ្តល់ផលពី ១០០ ទៅ ១៥០គីឡូក្រាម។ ក្រុមហ៊ុនលក់កូនទៅឱ្យកសិករ ក្នុងតម្លៃ១ដើម១២,០០០រៀល និងទទួលទិញផ្លែមកវិញ១គ.ក្រ. ១,២០០រៀល យកផ្លែល្អ និងមិនគិតពីតូចធំឡើយ៕
អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Python Remove Single Quotes From A String

‎‎blackjack 21 แจกฟรีเครดิต หน้าโป๊กเกอร์ออนไลน์ที่ร้านซอฟต์แวร์ใหม่ล่าสุด

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.