Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការត្រៀមស្បៀងសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបមក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ !

ដោយ Pothe Thun
10/06/2022
នៅក្នុង ​គ្រោះធម្មជាតិ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការត្រៀមស្បៀងសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបមក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ !
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការត្រៀមស្បៀង សម្រាប់សង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ដែលកើតឡើងនៅក្នុងខេត្តសៀមរាប។
លោក សុខ ថុល នាយករដ្ឋបាល សាលាខេត្ត ក្នុងនាមជាប្រធានអង្គប្រជុំបានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណា ដើម្បីជំរុញឲ្យការធានាបានសន្តិសុខស្បៀងនៅទូទាំងខេត្ត បើទោះក្នុងកាល:ទេស:ដែលជួបនូវគ្រោះធម្មជាតិផ្សេងៗក្តី។ លោក សុខ ថុល ក៏បានជំរុញផងដែរ ដល់អាជ្ញាធរក្រុង ស្រុក ត្រូវចុះពិនិត្យតាមដាន និងរាយការណ៍ជាបន្ទាន់ ចំពោះ សកម្មភាព ឬហេតុការណ៍ដែលកើតមានពាក់ព័ន្ធនឹងគ្រោះមហន្តរាយនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន មកជូនថ្នាក់ដឹកនាំខេត្ត ដើម្បីលោកបានជ្រាប ក្នុងការពិនិត្យវាយតម្លៃ និងមានវិធានការសម្រេចដោះស្រាយ។

លោកនាយករដ្ឋបាល បន្តថា ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យដំណាំស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋទទួលរងនូវផលប៉ះពាល់ និងខូចខាត ដែលស្ថានភាពនេះ បានធ្វើឲ្យមានការព្រួយបារម្ភពីកង្វះខាតស្បៀង និងអសកម្មការងារបង្កបង្កើនផល នៅតាមតំបន់ និងមូលដ្ឋានមួយចំនួន។

លោក បន្ថែមទៀតថា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មខេត្ត កំពុងផ្តោតយកចិត្តទុកគិតគូរ និងរៀបចំស្នើសុំពូជស្រូវ និងបន្លែផ្សេងៗ ពីក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ ដើម្បីបានពូជស្រូវ និងបន្លែផ្សេងៗទាំងនោះ យកមកធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមរបាយការណ៍របស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានបង្ហាញថា នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ជំនន់ទឹកភ្លៀងដើមរដូវនេះ បានបង្កឲ្យប៉ះពាល់ដល់ដំណាំស្រូវ ១,២១៦ហិកតា លើស្រុកចំនួន៣ រួមមាន ស្រុកអង្គរជុំ ស្រុកពួក និងស្រុកប្រាសាទបាគង។ ជាមួយនឹងផលប៉ះពាល់នេះ ក៏បានធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន ៩០៥ហិកតា ក្នុងស្រុកពួក និងស្រុកអង្គរជុំ បានរងនូវការខូចខាតផងដែរ។ ដោយឡែកដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋនៅស្រុកអង្គរធំ ប្រមាណជា ២១ហិកតា ក៏ទទួលរងនូវការខូចខាតទាំងស្រុង។

របាយការណ៍ដដែលនេះ ក៏បានបង្ហាញដែរថា បើទោះយ៉ាងនេះក្តី ប្រជាកសិករ ក៏បាន នឹងកំពុងធ្វើការដាំដុះឡើងវិញជាបណ្តើរៗ នៅពេលដែលមេឃចាប់ផ្តើមរាំងភ្លៀង៕

 

អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: គ្រោះមហន្តរាយធម្មជាតិត្រៀមស្បៀងសង្គ្រោះបន្ទាន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រំពឹងថាសន្ទុះការដាំដុះដំណាំស្រូវក្នុងខេត្តសៀមរាប នឹងឡើងដល់៣០ភាគរយ នៅសប្ដាហ៍ក្រោយ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រំពឹងថាសន្ទុះការដាំដុះដំណាំស្រូវក្នុងខេត្តសៀមរាប នឹងឡើងដល់៣០ភាគរយ នៅសប្ដាហ៍ក្រោយ

អតីតយុទ្ធជនម្នាក់ដែលពិកាភាពដោយសារសង្គ្រាមក្នុងស្រុកក្រឡាញ់ បានទទួលអំណោយរទេះរុញពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍

អតីតយុទ្ធជនម្នាក់ដែលពិកាភាពដោយសារសង្គ្រាមក្នុងស្រុកក្រឡាញ់ បានទទួលអំណោយរទេះរុញពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍

ពិព័រណ៍ផលិតផលស្នាដៃសិស្សានុសិស្សប្រចាំឆ្នាំសិក្សា២០២១-២០២២ របស់សាលាវេសហ្គេតអន្តរជាតិ សាខាទី២ ផ្សារដើមក្រឡាញ់ខេត្តសៀមរាប !

ពិព័រណ៍ផលិតផលស្នាដៃសិស្សានុសិស្សប្រចាំឆ្នាំសិក្សា២០២១-២០២២ របស់សាលាវេសហ្គេតអន្តរជាតិ សាខាទី២ ផ្សារដើមក្រឡាញ់ខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.