Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រំពឹងថាសន្ទុះការដាំដុះដំណាំស្រូវក្នុងខេត្តសៀមរាប នឹងឡើងដល់៣០ភាគរយ នៅសប្ដាហ៍ក្រោយ

ដោយ Pothe Thun
11/06/2022
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីសេចក្ដីណែនាំស្ដីពីការជំរុញផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ មន្ត្រីជាន់ខ្ពស់ និងក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំនៅស្រុកចំនួន ៤ក្នុងខេត្តសៀមរាប រួមមាន ស្រុកពួក ស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ។

តាមការចុះពិនិត្យនេះ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្កេតឃើញថា ទឹកបានចាប់ផ្តើមស្រកទៅវិញ ហើយប្រជាកសិករបានកំពុងភ្ជួរ រាស់ ព្រួសស្រូវឡើងវិញជាបណ្តើរៗ និងស្ទូងជួសនៅក្នុងស្រែដែលខូចខាតកន្លងមកផងដែរ។

តាមការសន្និដ្ឋាន របស់ឯកឧត្តម និងក្រុមការងារជំនាញ រំពឹងថានៅរង្វង់សប្តាហ៍ក្រោយ ល្បឿននៃការដាំដុះដំណាំស្រូវក្នុងខេត្តសៀមរាប នឹងកើនឡើងដល់៣០ភាគរយ នៃផែនការ ១៨៩,៧៣០ហិកតា ប្រសិនបើភ្លៀវមិនបន្តធ្លាក់មកទៀតនោះទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បញ្ជាក់ថា មូលហេតុដែលបង្កឱ្យការដាំដុះដំណាំស្រូវមានការយឺតយ៉ាវ ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ នៅដើមឆ្នាំ២០២២នេះ ក្នុងនោះខេត្តសៀមរាបទទួលបរិមាណទឹកភ្លៀងច្រើនខុសពីបណ្តាឆ្នាំមុនៗ គឺចាប់តាំងពីដើមខែកុម្ភៈ និងបន្តធ្លាក់យ៉ាងច្រើនរហូតដល់បច្ចុប្បន្ន។ បរិមាណទឹកភ្លៀងនេះ បានជន់លិចវាលស្រែជាច្រើនជាពិសេសស្រែទំនាប ដែលធ្វើឱ្យកសិករមិនអាចភ្ជួររាស់ និងដាំដុះកើត។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវ ដល់ប្រជាកសិករសូមប្រញ៉ាប់ប្រញាល់ភ្ជួររាស់ និងដាំដុះស្រូវសម្រាប់ដីដែលមានសណ្ឋានដីខ្ពស់ ព្រោះឆ្នាំនេះមិនមានកូនរដូវប្រាំងទេ និងត្រូវត្រៀមបម្រុងគ្រាប់ពូជស្រូវសម្រាប់ដាំដុះសារឡើងវិញ ក្នុងករណីដំណាំស្រូវដែលដាំដុះរួចរងការខូចខាតដោយជំនន់ទឹកភ្លៀង។

សូមជម្រាបថា យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ កម្ពស់ទឹកភ្លៀងក្នុងខេត្តសៀមរាបបានឡើងដល់ ៤២៥ម.ម ដែលឆ្នាំកន្លងទៅមានតែ ១២២ម.ម ពោលគឺច្រើនជាងឆ្នាំមុនជិតបួនដង។ ក្នុងនោះ ជំនន់ទឹកភ្លៀងដើមរដូវវស្សាឆ្នាំ២០២២នេះ បានបង្កឱ្យប៉ះពាល់ដល់ដំណាំស្រូវជាង១,២០០ហិកតា ដែលស្ថិតក្នុងស្រុកចំនួន៣ រូមមាន ស្រុកអង្គរជុំ ស្រុកពួក និងស្រុកប្រាសាទបាគង។ ក្នុងនោះ ដំណាំស្រូវរបស់ប្រជាកសិករចំនួន ៩០៥ហិកតា ស្ថិតក្នុងស្រុកពួក និងស្រុកអង្គរជុំ បានរងការខូចខាត។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រសួង​កសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អតីតយុទ្ធជនម្នាក់ដែលពិកាភាពដោយសារសង្គ្រាមក្នុងស្រុកក្រឡាញ់ បានទទួលអំណោយរទេះរុញពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍

អតីតយុទ្ធជនម្នាក់ដែលពិកាភាពដោយសារសង្គ្រាមក្នុងស្រុកក្រឡាញ់ បានទទួលអំណោយរទេះរុញពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍

ពិព័រណ៍ផលិតផលស្នាដៃសិស្សានុសិស្សប្រចាំឆ្នាំសិក្សា២០២១-២០២២ របស់សាលាវេសហ្គេតអន្តរជាតិ សាខាទី២ ផ្សារដើមក្រឡាញ់ខេត្តសៀមរាប !

ពិព័រណ៍ផលិតផលស្នាដៃសិស្សានុសិស្សប្រចាំឆ្នាំសិក្សា២០២១-២០២២ របស់សាលាវេសហ្គេតអន្តរជាតិ សាខាទី២ ផ្សារដើមក្រឡាញ់ខេត្តសៀមរាប !

ក្រសួងអប់រំ បើកការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេស លើកទី២៦ នៅខេត្ដសៀមរាប !

ក្រសួងអប់រំ បើកការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេស លើកទី២៦ នៅខេត្ដសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.