Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំមន្ត្រី បន្តបំពេញការងារ និងផលិតកម្មវិធីអប់រំការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ដោយ Pothe Thun
13/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំមន្ត្រី បន្តបំពេញការងារ និងផលិតកម្មវិធីអប់រំការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានណែនាំដល់មន្ត្រីនៃការិយាល័យទាំងបួន ត្រូវគោរពតាមការបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយនៅបន្តបំពេញការងារក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបន្តផលិតកម្មវិធី អប់រំអំពីការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

ឯកឧត្តម បញ្ជាក់ថា ការលើកថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់រាជរដ្ឋាភិបាល ដោយមិនចង់ឃើញសោកនាដកម្ម ដូចពិធីបុណ្យចូលឆ្នាំប្រពៃណី នៅឯប្រទេសចិន ដែលបានធ្វើឲ្យប្រទេសមហាអំណាចមួយនេះ មានចំនួនអ្នកឆ្លង និងស្លាប់លើសលប់មុនគេ ចំណែកឯសេដ្ឋកិច្ចវិញ ត្រូវបានជាប់គាំង ដោយសាររោងចក្រ សហគ្រាសភាគច្រើនត្រូវបានបិទទ្វារ។

ឯកឧត្តម បញ្ជាក់បន្ថែមថា បទបញ្ជារឹតបណ្ដឹងការធ្វើដំណើរទៅតាមបណ្ដាខេត្តនានា និងការផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗនេះ គឺជាវិធានការ ដែលរាជរដ្ឋាភិបាល ត្រូវអនុវត្តន៍ដាច់ខាត ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ខណៈបច្ចុប្បន្ននៅទូទាំពិភពលោក មានករណីឆ្លងជំងឺកូវីដ១៩ ជិត២លានករណីហើយ ក្នុងនោះកម្ពុជានៅតែបន្តរកឃើញករណីឆ្លងថ្មីបន្តបន្ទាប់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែក សម្រាប់មន្ទីរព័ត៌មានខេត្តសៀមរាប ឯកឧត្តម បានថ្លែងកោតសរសើរ ដល់មន្ត្រី របស់មន្ទីរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងាររបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ ជាពិសេសមន្ត្រីព័ត៌មាន បានចុះទៅតាមមូលដ្ឋាន ដើម្បីផលិតកម្មវិធី ទោះបីអាចមានបញ្ហាប្រឈម នឹងការឆ្លងជំងឺកូវីដ១៩ ក៏ដោយ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីទាំងបួនការិយាល័យ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ក៏បានជូនពរឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤នេះ ដល់ឯកឧត្តមប្រធាន និងលោកអនុប្រធាន នៃមន្ទីរព័ត៌មានខេត្តសៀមរាប សូមទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ជួយបីបាច់ ថែរក្សា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍវិស័យព័ត៌មាន ក្នុងខេត្ត ឲ្យកាន់តែគុណភាពបន្ថែមទៀត។

អត្ថបទ ៖ សេង ផល្លី

Tags: ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ២៣៣នាក់បន្ថែមទៀត

សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ២៣៣នាក់បន្ថែមទៀត

ព្យុះកំណាចថូណាដូ វាយប្រហាររដ្ឋភាគខាងត្បូងអាមេរិក និងផ្តាច់ជីវិតមនុស្ស ៦នាក់

ព្យុះកំណាចថូណាដូ វាយប្រហាររដ្ឋភាគខាងត្បូងអាមេរិក និងផ្តាច់ជីវិតមនុស្ស ៦នាក់

ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់១០៨នាក់ កាលពីថ្ងៃអាទិត្យ ដែលជាតួលេខខ្ពស់មិនធ្លាប់មាន នាប៉ុន្មានសប្តាហ៍មកនេះ

ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់១០៨នាក់ កាលពីថ្ងៃអាទិត្យ ដែលជាតួលេខខ្ពស់មិនធ្លាប់មាន នាប៉ុន្មានសប្តាហ៍មកនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.