បេក្ខជនក្នុងខេត្តសៀមរាបជាង១០,០០០នាក់ចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២២
សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០២២នេះ ខេត្តសៀមរាបមាន បេក្ខជនចូលរួមសរុបចំនួន ១០,៣៧៤នាក់ ក្នុងនោះស្រី ៥,៩៣១នាក់ និងបានបែងចែកជា ១៤មណ្ឌលប្រឡងក្នុងក្រុងសៀមរាប។ នៅព្រឹកព្រលឹមថ្ងៃទី៥ ខែធ្នូនេះ គេសង្កេតឃើញមានវត្តមានឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងនៃគណ:អភិបាលខេត្ត មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន ...